• 2018-11-20 02:05:15
  • ចំណេះដឹង

នៅលើមេឃ យន្តហោះ​អាច​ចៀសបុកគ្នា​បាន ដោយសារ​ប្រើបច្ចេកវិទ្យាមួយ

  • 2018-11-20 02:05:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​​គ្រប់គ្រង​ចរាចរណ៍​លើ​អាកាស​ធ្វើ​ឡើង​ ដើម្បី​ជួយ​ដល់ការ​​បម្លាស់ទី​យន្តហោះ​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​តាមរយៈ​ប្រព័ន្ធ​លើ​លំហ​។ 

អ្នកគ្រប់គ្រង​ប្រព័ន្ធ​បញ្ជា​លើ​អាកាស ត្រូវ​រក្សា​គម្លាត​យន្តហោះ​ក្នុង​ចម្ងាយ​មួយ ខណៈ​យន្តហោះ​បន្លាស់​ទី​ពី​ប្រលាន​​មួយ​ទៅ​ប្រលាន​​មួយ ដោយ​ប្រើប្រាស់​ផ្លូវ​បាន​កំណត់​។ 

មុន​ពេល​យន្ត​ហោះ​ហោះ​ចេញ​

ក្រុមហ៊ុន​អាកាសចរណ៍​នឹង​ចេញ​គម្រោង​​ផ្លូវ​ហោះហើរ​ ដល់អ្នក​​គ្រប់គ្រង​​ប្រព័ន្ធ​ចរាចរណ៍​លើ​អាកាស ដូចនេះ​រាល់​បុគ្គល​ពាក់ព័ន្ធ​នឹង​ការ​ហោះហើរ អាច​ដឹង​ពី​ព័ត៌មាន​លម្អិត រួម​ទាំង​ផ្លូវ​ធ្វើ​ដំណើរ​។ 

ពេល​យន្តហោះ​ស្ថិត​នៅ​ប្រលាន​យន្តហោះ ភីឡុត​នឹង​ទំនាក់ទំនង​អ្នក​គ្រប់គ្រង​ចរាចរណ៍​ក្នុង​ប៉ម​បញ្ជា​របស់​ប្រលាន​យន្តហោះ​។ បុគ្គលិក​គ្រប់គ្រង​លើ​ប៉ម​បញ្ជា នឹង​មើល​ការ​ខុសត្រូវ​យន្តហោះ​កំឡុង​ពេល​នៅ​លើ​ដី និង​ផ្តល់​សិទ្ធិ​​ឲ្យ​ហោះហើរ​។ 

ស្ថិត​នៅ​លើ​អាកាស​

ពេល​ស្ថិត​នៅ​លើ​អាកាស ភីឡូត​​នឹង​ជជែក​ទៅ​កាន់​អ្នក​គ្រប់គ្រង​ចរាចរណ៍​ផ្សេង​ទៀត ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​រ៉ាដា​។ អ្នកគ្រប់គ្រង​ចរាចរណ៍​លើអាកាស​ នឹង​ទទួល​ខុសត្រូវ​ក្នុង​ការ​កំណត់​ចំណែក​លំហ​សម្រាប់​យន្តហោះ​ ហោះហើរ​។​ ដំណើរការ​នេះ នឹង​បន្ត​រហូត​ដល់​ប្រគល់​ជូន​បុគ្គលិក​គ្រប់គ្រង​ចរាចរណ៍​នៅ​ប្រលាន​យន្តហោះ​ជា​គោលដៅ​​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ caa ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់