• 2018-11-11 03:19:00
  • ព័ត៌មាន

iPhone X និង MacBook Pro 13 មាន​បញ្ហា ពេល​នេះ Apple កំពុង​ឆ្លើយ​តប

  • 2018-11-11 03:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចុះផ្សាយ​របស់ GSM Marena  iPhone X មួយ​ចំនួន​កំពុង​មាន​បញ្ហា​​លើ Touchចំណែក MacBook Pro 13 មាន​បញ្ហា​បាត់​ទិន្នន័យ។ ជាមួយ​​បញ្ហា​នេះ​ក្រុមហ៊ុន Apple កំពុង​ដាក់​ចេញ​កម្មវិធី​ជួសជុល​ឥតគិតថ្លៃ។

គេហទំព័រ​ដដែល​​បន្ត​ថា បើ​នរណា​ម្នាក់​មាន​បញ្ហា​ដូច​ខាង​លើ សូម​​អាច​ទាក់​ទង​ទៅ​មជ្ឈមណ្ឌល​សេវាកម្ម​ក្នុង​ស្រុក ដើម្បី​ធ្វើការ​ជួសជុល។

ចំណែក MacBook Pro 13 ផលិត​រវាង​ខែ មិថុនា ឆ្នាំ​ ២០១៧ និង ខែ មិថុនា ឆ្នាំ​ ២០១៨ ដែល មាន​បញ្ហា​​បាត់បង់​ទិន្នន័យ ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ថា ដោយសារ កំហុស SSDs៕ ​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់