• 2018-11-10 03:06:22
  • ព័ត៌មាន

Pixel 3 ជួប​បញ្ហា​​ថ្មី​ទៀត ឡើង​កម្ដៅ​ខ្លាំង​រហូត​ដល់​រលត់​ ពេល​សាក​ថ្ម

  • 2018-11-10 03:06:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​បាន​ដល់​ដៃ​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​រូប​មក​ Google Pixel 3/3 XL ត្រូវ​បាន​គេ​រាយការណ៍​ថា​កើត​មាន​បញ្ហា​ជា​ច្រើន។ ​ដោយ​ឡែក​បញ្ហា​ថ្មី​ចុង​ក្រោយ​​​​នេះ ទំនង​ជា​បញ្ហា​ធំ​មួយ។

អ្នក​ប្រើ​ប្រាស់​ Pixel 3 មួយ​ចំនួន​បាន​រាយការណ៍​ថា​ស្មាតហ្វូន​នេះ​​ឡើង​កម្ដៅ​ខ្លាំង​ពេល​កំពុង​សាក​ថ្ម​ ដែល​អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ជាក់ស្ដែង​ពេល​ធ្វើ​ការ​ហៅ​ចេញ​ជា​វីដេអូ (Video Call), ទស្សនា​ការ​ផ្សាយ​ផ្ទាល់ ឬ ស្ដាប់​ចម្រៀង​ពេល​កំពុង​សាក​ថ្ម ធ្វើ​ឲ្យ​ស្មាតហ្វូន​នេះ​ឡើង​កម្ដៅ​ខ្លាំង រហូត​ដល់​រលត់។

បញ្ហា​នេះ​កើត​មាន​ភាគ​ច្រើន​ពេល​អ្នក​ប្រើ​ប្រាស់​សាក​ថ្ម Pixel 3 ជា​មួយ​ឆ្នាំង​សាក​ឥត​ខ្សែ​ Pixel Stand របស់​​ Google ផ្ទាល់ ឬ​ពេល​ប្រើ​ជា​មួយ​ឆ្នាំង​សាក​ក្រុមហ៊ុន​ផ្សេង ហើយ​សាក​ថ្ម​ដោយ​ប្រើ​ខ្សែ​​ម៉ាក​ផ្សេង​ក្រៅ​ពី​ Google ក៏​មាន​បញ្ហា​ដែរ។

ដោយ​ឡែក​ចំពោះ​ Pixel 3 XL មិន​មាន​ការ​រាយការណ៍​ពី​បញ្ហា​នេះ​ឡើយ។ ចំណែក​ Google ក៏​មិន​ទាន់​​មាន​ប្រតិកម្ម​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ៕​​​​​

ចុចអាន៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់