• 2018-11-08 03:33:34
  • ព័ត៌មាន

បើឡានទាំងអស់មានបច្ចេកវិទ្យាដូច Ford Ranger 2019 គ្រោះថ្នាក់ចរាចរណ៍នឹងលែងសូវមាន

  • 2018-11-08 03:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះថ្នាក់​ចរាច​រណ៍ជា​បញ្ហា​ដែល​ធ្ង​ន់​ធ្ង​រ​មួយ​ ដែល​កើតមាន​នៅ​ទូទាំង​ពិ​ភព​លោក​។ នៅក្នុង​នោះដែរ ក្រៅពី​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ​និង​ការ​អប់​រំ​បន្ថែម​អំពី​ការ​គោរ​ព​ច្បាប់​ចរាច​រណ៍ វិស័យ​ឧស្សាហកម្ម​រ​ថយ​ន្ត​ក៍​បាន​ចូលរួម​ចំ​ណែ​ក​ក្នុង​ការកាត់បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ផ្នែក​ធំ​ដែរ​។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​វិស័យ​ឧស្សាហកម្ម​រ​ថយ​ន្ត​ គឺជា​ផ្នែក​មួយ​នៃ​វិ​ស័​យ​ឈានមុខ​គេ​ដែល​មាន​ការ​អភិ​វ​ឌ្ឍ​ន៍​ផ្នែក​បច្ចេកវិទ្យា​យ៉ាង​ឆាប់រ​ហ័​ស​។ ដើម្បី​ធ្វើ​ឱ្យ​ការបើកបរ​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​អ្នកបើកបរ​គ្រប់​រូប ក្រុមហ៊ុន​ផលិត​រថយ​ន្ត​ទូទាំង​ពិភព​លោក​បាន​សិក្សា​ស្រាវជ្រាវ​ដើម្បី​បង្កើត​នូ​វ​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាច​រណ៍បាន​មួយផ្នែក​ធំ​។

បច្ចេកវិទ្យា​ទាំង​នោះ​មិន​ត្រឹមតែ​ផ្ដល់​សុវត្ថិភាព​សម្រាប់​អ្នកបើកបរ​ប៉ុ​ណ្ណោះ​ទេ វា​អាច​ផ្ដល់​សុវត្ថិភាព​ដល់​អ្នក​ដំណើរ​ទាំងអស់​ក្នុង​រ​ថយ​ន្ត​ផងដែរ​។ ប្រព័ន្ធ​សុវត្ថិភាព​ដែល​បាន​បង្កើតឡើង​ចុងក្រោយ​នេះ​គឺ​ខុសពី​ប្រ​ព័​ន្ធ​សុវត្ថិភាព​ដែល​មាន​បំ​ពាក់​នៅលើរ​ថយ​ន្ត​កន្លង​មក ព្រោះ​វា​មិន​ត្រឹមតែ​អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៅពេលរ​ថយ​ន្ត​ប៉ះ​ឬ​បុក​នោះ​ទេ បច្ចេកវិទ្យា​ចុងក្រោយ​នេះ​អាច​កាត់បន្ថយ និង​ការពារ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​នឹង​កើតមាន​នៅពេល​បើកបរ​តែម្ដង ។

ជាក់ស្ដែង​សម្រាប់​ទីផ្សារ​រ​ថយ​ន្តនៅប្រទេស​កម្ពុជា យើង​សូម​លើកយក​នូ​វ​រ​ថយ​ន្ត Pick-up មួយ​ប្រភេទ​នោះគឺ Ford Ranger ស៊េរី​ថ្មី 2019 ដែល​ជារ​ថយ​ន្ត​ម៉ូដែល​ថ្មី​របស់ Ford ដែល​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទាំងអស់​នេះ ព្រម​ទាំង​បាន​ធ្វើការ​អភិ​វ​ឌ្ឍ​ន៍​នូវ​ប្រ​សុវត្ថិភាព​មួយ​ចំ​នួន​ដែល​ជួយ​ដល់​ការបើកបរ​និង​សុវត្ថិ​ភា​លើ​ដងផ្លូវ​។ ប្រព័ន្ធ​សុវត្ថិភាព​ទាំង​នោះ​រួមមាន ប្រព័ន្ធ​ផ្តល់​ដំ​ណឹ​ង​គ្រោះ​ថ្នាក់​ជុំ​វិ​ញ​រ​ថយ​ន្ត (Blind Sport Information System) ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះ​ថ្នាក់​ដែល​អាច​កើតមាន​នៅខាងមុខ (Collusion Warning) និង​ប្រព័ន្ធ​ជំ​នួ​យ​លើ​ចង្កូត​និង​រំ​លឹក​ឲ្យ​អ្នកបើកប​របើក​ក្នុង​គ​ន្ល​ង​ត្រឹមត្រូវ (Lane Keeping System) ប្រព័ន្ធ​កំ​ណ​ត់​ល្បឿន និង​អាច​បន្ថយល្បឿន​ដោយ​ស្វ័យប្រវត្តិ​តាម​ល្បឿន​រ​ថយ​ន្ត​ខាងមុខ (Adaptive Cruise Control) និង​ប្រព័ន្ធ​រម្លឹក​អ្នកបើកបរ​នៅពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert) ជាដើម​។

ក៏​ប៉​ន្តែ​សម្រាប់​រថយន្ត Ford Ranger 2019 វិញ អ្វី​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​កាន់តែ​ពិសេស​ជាង​ម៉ូ​ដែល​មុនៗ​ទៅ​ទៀត គឺ​វា​បាន​បំពាក់បន្ថែម​នូ​វ​ប្រ​ព័​ន្ធ​សុវត្ថិភាព​មួយ​ប្រភេទ​ទៀ​ត​ដែល​ជា​បច្ចេកវិទ្យា​ចុងក្រោយបង្អស់​របស់​ក្រុមហ៊ុន Ford បច្ចេកវិទ្យា​នេះ​អាចជួយ​ឲ្យ​ការបើកបរ​របស់​អ្នក​កាន់​តែមាន​ទំ​នុ​ក​ចិត្ត​និង​មាន​សុវត្ថិភាព​ជាង​មុន​ទៀ​ត​នោះ​គឺ ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះ​ថ្នាក់ និង​ការពា​រការ​ប៉ះទង្គិច (Pre-Collision Assist) និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័​យ​ប្រវត្តិ (Autonomous Emergency Braking) នៅពេល​មាន​ឧបសគ្គ​មកពី​ខាងមុខ​។ ប្រព័ន្ធ​ទាំងពីរ​នេះ ប្រើ​រ៉ា​ដា និង​កា​ម៉េរា​ខាងមុខ​ដើម្បី​ចាប់​ឧបសគ្គ​ដូចជារ​ថយ​ន្ត​ខាងមុខ ឬ​អ្នក​ថ្មើរជើង​កំពុង​ឆ្លងផ្លូ​វខាងមុខ បន្ទាប់មក​វា​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នកបើកប​រ ក្នុងករណី​អ្នកបើកបរ​នៅតែ​មិន​ឆ្លើយតប នោះ​រថយន្ត​នឹង​ធ្វើ​ការចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័​យ​ប្រវត្តិ​។​

បច្ចេកវិទ្យា​នេះ​ជួយ​បញ្ចៀស​ការបុក​ឬ​ប៉ះ និង​ក្នុងករណី​ផ្សេង​ទៀត​អាច​ជួយ​កាត់បន្ថ​យ​ការ​ប៉ះ​ទ​ង្គិ​ច​ផ្នែក​ខាងមុខ​និង​ខាងក្រោយ​បាន​មួយ​ចំ​នួន​ធំ ក៏ដូចជា​ប្រាប់​អ្នកបើកបរ​នៅពេល​មាន​អ្នក​ថ្មើរជើង​ឆ្លងកាត់​ផ្លូវ និង​ជៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើតមាន​នៅខាងមុខ​ផងដែរ​។

ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ក្រុមហ៊ុន Ford នេះ អ្នក​អាច​បើកបរ​ប្រកបដោយ​មាន​ទំនុកចិត្ត និង​មាន​ភាព​រលូន​គ្រប់​ពេលវេលា​។ ក្រៅពី​នេះ ដើម្បី​ការពារ​និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ការ​គោរ​ព​ក៏ដូចជា​ការ​យល់ច្បាស់​អំពី​ច្បាប់​ចរាចរណ៍​គឺជា​ប្រការ​សំ​ខាន់​បំ​ផុត​ដែល​អ្នកបើកបរ​គ្រប់​រូប​ត្រូវតែ​ធ្វើ​។​

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់