• 2018-11-07 23:04:00
  • ចំណេះដឹង

៥ ចំណុច​លើ​រថយន្ត​ ​អ្នកបើករថយន្ត​រាល់​ថ្ងៃមិនដឹង​សោះ ដឹង​តែ​យ៉ាប់ហើយ

  • 2018-11-07 23:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​មាន​តម្លៃ​ថ្លៃ​ សមាសធាតុ​ផ្លាស់ប្ដូរ​ និង​សេវាកម្ម​ថែទាំ​ក៏​ចំណាយ​ច្រើន​គួរសម​ដែរ​។ ពិត​ណាស់​ អ្នក​មិន​ចាំបាច់​ដល់​ថ្នាក់​ដឹង​ដំណើរការ​ស៊ី​ជម្រៅ​របស់​ប្រព័ន្ធ​រថយន្ត​នោះ​ទេ​ ប៉ុន្តែ​មាន​ចំណេះដឹង​មូលដ្ឋាន​ខ្លះ​ អាច​ជួយ​ឲ្យ​អ្នក​មាន​​ទំនុក​ចិត្ត​ និង​ងាយស្រួល​ដោះស្រាយ​បញ្ហា​តូច​ៗមួយ​ចំនួន​។

១) ឆ្នាំ​ផលិត​ និង​ប្រភេទ​ម៉ូដែល​

គួរ​ដឹង​ពី​ឆ្នាំ​ផលិត​ និង​ប្រភេទ​ម៉ូដែល​របស់​រថយន្ត​ អាច​ចម្លែក​បន្តិច​ត្រង់​ចំណុច​នេះ​ ប៉ុន្តែ​នៅ​មាន​ម្ចាស់​យានយន្ត​មួយ​ចំនួន​មិន​បាន​ចាប់​អារម្មណ៍​។ ច្រលំ​ឆ្នាំ​ផលិត​ និង​ប្រភេទ​ម៉ូដែល​ អាច​បង្ក​បញ្ហា​ធំ​បាន​ ព្រោះ​ប្រេង​ និង​សមាសធាតុ​ជាច្រើន​របស់​រថយន្ត​ ធ្វើការ​ជួសជុល​ និង​ថែទាំ​ ផ្អែក​លើ​ឆ្នាំ​ផលិត​ និង​ប្រភេទ​ម៉ូដែល​របស់​យានយន្ត​។

២) លេខ​សម្គាល់​រថយន្ត​ (VIN)

លេខ​សម្គាល់​យានយន្ត​ ឬ​ VIN (Vehicle Identification Number) ជា​អត្តសញ្ញាណ​របស់​រថយន្ត​ មាន​តួលេខ​ ១៧ខ្ទង់​ សម្គាល់​ឆ្នាំ​ផលិត​ ទីតាំង​ ម៉ូដែល​ ទំហំ​ម៉ាស៊ីន​។ អាច​មិន​ចាំ​បាន​ ព្រោះ​ងាយស្រួល​រក​ឃើញ​ស្ថិត​នៅ​ផ្នែក​ខាងមុខ​កន្លែង​អង្គុយ​របស់​អ្នក​បើកបរ​។ លេខ​នេះ​ អាច​ប្រើ​ដើម្បី​មើល​ព័ត៌មាន​ បើ​ចង់​ទិញ​រថយន្ត​ ឬ​ទិញ​សមាសធាតុ​យានយន្ត​។

៣) កាលវិភាគ​ថែទាំ​រថយន្ត​

គួរ​ច្បាស់​ពី​កាលវិភាគ​ថែទាំ​រថយន្ត​ ដូចជា​ពេល​ណា​ផ្លាស់ប្ដូរ​ប្រេង​ ឬ​ប្តូរ​កង់​ អាច​ស្វែងរក​បាន​ក្នុង​សៀវភៅ​ណែនាំ​ ឬ​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​។

៤) សំពាធ​កង់​រថយន្ត​

កង់​រថយន្ត​ មាន​តម្លៃ​ថ្លៃ​ សំពាធ​ខ្យល់​ក្នុង​រថយន្ត​មិន​តឹង​ ឬ​ធូរ​ពេក​ ដែល​អាច​ប៉ះពាល់​ដល់​គុណភាព​កង់​ អាច​ឆាប់​បាន​ផ្លាស់ប្ដូរ​លឿន​ជាង​ធម្មតា​។ កុំ​មើល​រំលង​ពន្លឺ​សញ្ញា​បង្ហាញ​នៅ​ផ្នែក​ខាងមុខ​កន្លែង​ចង្កូត​រថយន្ត​។

៥) ភ្លើង​ម៉ាស៊ីន​

ពន្លឺ​សញ្ញា​លោត​ឡើង​នៅ​លើ​ Dashboard កន្លែង​ចង្កូត​រថយន្ត​ បង្ហាញ​ពី​បញ្ហា​នានា​ មាន​លម្អិត​ក្នុង​សៀវភៅ​ណែនាំ​ ដែល​អាច​បែងចែក​ជា​បី​ក្រុម​។

  • ពណ៌​ក្រហម​៖ ត្រូវការ​ពិនិត្យ​ភ្លាម​ៗ។
  • ពណ៌លឿង​៖ ត្រូវការ​ពិនិត្យ​ឲ្យ​បាន​ឆាប់​ តាម​ដែល​អាច​ទៅ​រួច​។
  • ពណ៌​បៃតង​ ឬ​ខៀវ​៖ បាន​បើក​ដំណើរការ។​

យល់​ដឹង​ពី​ព័ត៌មាន​នេះ​ អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​ម្ចាស់​ការ​លើ​រថយន្ត​ មាន​ទំនុកចិត្ត​ជជែក​ជាមួយ​អ្នក​ជំនាញ​ និង​សម្រេច​ចិត្ត​បាន​ល្អ​សម្រាប់​ការ​ថែទាំ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ www.progressive.com ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់