• 2018-11-05 07:49:14
  • ចំណេះដឹង

​​មក​ស្គាល់​មហាសេដ្ឋី​បច្ចេកវិទ្យា​មាន​ជាង​គេ​ទាំង ៥ របស់​ចិន

  • 2018-11-05 07:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគ្រាស​បច្ចេកវិទ្យា​អាច​​សាង​​មហាសេដ្ឋី​បាន​ជា​ច្រើន​រូប​ ​ក្នុង​ប្រទេស​ជា​ច្រើន​ក្នុង​លោក។ ​សម្រាប់​ក្នុង​ប្រទេស​ចិន​ក៏​មាន​បុគ្គល​ច្រើន​រូប​ណាស់​ដែរ​មាន​បាន​ដោយ​សារ​បច្ចេកវិទ្យា ហើយ​ ៥ រូប​ខាង​ក្រោម​នេះ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ ៖

​១.​ លោក Jack Ma (៣៤,៦ ពាន់​លាន​ដុល្លារ)

វិវត្តន៍​ខ្លួន​ពី​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ លោក​ Jack Ma បង្កើត​បាន​ និង​បាន​សាង​​ក្រុមហ៊ុន​ Alibaba ឲ្យ​ក្លាយ​ជា​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ធំ​មួយ​ក្នុង​លោក។​ ក្រៅ​ពី​ជា​ម្ចាស់​ Alibaba ហើយ​ លោក​ Jack Ma ក៏​​​ជា​ម្ចាស់​ភាគហ៊ុន​​ក្រុមហ៊ុន​ធំៗ​ដទៃ​ទៀត​រួម​មាន​ Huayi Brothers និង​ Beijing Enlight Media ជា​ដើម។

២. លោក Ma Huateng (៣២,៨ ពាន់​លាន​ដុល្លារ)

លោក​បាន​ចូល​រួម​បង្កើត​ក្រុមហ៊ុន​ Tencent Corporation កាល​ពី​ឆ្នាំ ១៩៩៨។ Tencent មាន​កាន់​កាប់​ក្រុមហ៊ុន​ផលិត​ហ្គេម​ជា​ច្រើន​រួម​មាន​ Epic Games, Riot Games, Supercell និង Tencent Games ជា​ដើម។ ក្រៅ​ពី​នេះ​ Tencent ក៏​មាន​កាន់​កាប់​​បណ្ដាញ​ WeChat ដែល​មាន​អ្នក​ប្រើ​ប្រាស់​ច្រើន​ជាង ១ ពាន់​លាន​នាក់។

៣. លោក He Xiangjian (១៩,៥ ពាន់​លាន​ដុល្លារ)

​ក្រុមហ៊ុន​ Midea ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ He Xiangjian តាំង​ពី​ឆ្នាំ ១៩៦៨ ដែល​បច្ចុប្បន្ន​នេះ​គឺ​ជា​ក្រុមហ៊ុន​​ផលិត​ផលិតផល​អេឡិចត្រូនិក​ធំ​បំផុត​មួយ​ក្នុង​លោក​ មាន​សាខា​ច្រើន​ជាង​ ២០០។

៤. Robin Li (១៤,៦ ពាន់​លាន​ដុល្លារ)

លោក​គឺ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Baidu ជា​ក្រុមហ៊ុន​ Search Engine ដ៏​ធំ​មួយ​របស់​ចិន ដែល​គេ​បាន​ប្រៀប​ទៅ​នឹង​ Google។ Baidu រួម​ជា​មួយ Alibaba និង Tencent គឺ​ជា​​ក្រុមហ៊ុន​កំពូល​ទាំង ៣ ប្រចាំ​ប្រទេស​ចិន។

៥. William Ding (១៣,៥ ពាន់​លាន​ដុល្លារ)

​​​​​​​​​William Ding គឺ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Netease ជា​ក្រុមហ៊ុន​ហ្គេម​អនឡាញ និង​ហ្គេម​ទូរសព្ទ​​ធំ​មួយ។ បន្ថែម​ពី​នេះ​​ក្រុមហ៊ុន​នេះ​ក៏​បាន​ពង្រីក​ជំនួញ​ដល់​ ​ចម្រៀង​អនឡាញ និង​ការ​លក់​ទំនិញ​អនឡាញ​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី