- 2018-11-01 23:04:00
- ចំណេះដឹង
សម្ភារៈចាំបាច់ អ្នកថតរូបត្រូវតែមាន ចង់ទៅណាក៏មិនបាច់ភ័យ
- 2018-11-01 23:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ភារៈចាំបាច់ អ្នកថតរូបត្រូវតែមាន ចង់ទៅណាក៏មិនបាច់ភ័យ
ចន្លោះមិនឃើញ
កាមេរ៉ាបច្ចុប្បន្ន បំពាក់បច្ចេកវិទ្យាជួយដល់ការរថតរូបបានល្អ និងងាយស្រួល ប៉ុន្តែដើម្បីទាញប្រយោជន៍ខ្ពស់បំផុតពីកាមេរ៉ា DSLR ឬ Mirrorless គួរមានសម្ភារៈចាំបាច់គួបផ្សំជាមួយ។
១) កញ្ចក់ការពារអេក្រង់
អេក្រង់កាមេរ៉ា ជាកន្លែងសំខាន់មួយ សម្រាប់ផ្ទៀងផ្ទាត់គុណភាពរូប បើមានស្នាមឆ្កូត អាចពិបាកដល់ការវាយតម្លៃទិដ្ឋភាព។ គួរប្រើកញ្ចក់ការពារ (Screen Protector) បើទោះឆ្កូត ក៏អាចសម្រាលបន្ទុកអេក្រង់ដើមដែរ។
២) ខ្សែភ្ជាប់តួកាមេរ៉ា
លើកលែងតែទិញកាមេរ៉ាមួយទឹក កាមេរ៉ាថ្មីក្រោយៗ ក្នុងប្រអប់មានភ្ជាប់ជាមួយខ្សែ ប៉ុន្តែមិនប្រាកដថា ត្រូវនឹងស្ទិលអ្នកចង់បានឡើយ។ គួរប្រើខ្សែ តាមចំណូលចិត្ត បានទាំងប្រយោជន៍ជួយការពារតួកាមេរ៉ាកុំឲ្យរបូតពីដៃអំឡុងពេលតម្រង់ថត និងជាស្ទិលមួយបែប។
៣) Tripod
កម្រ អ្នកថតរូបណា មិនមាន Tripod ណាស់ ដែលមានកម្ពស់ ទម្រង់ និងទម្ងន់ផ្សេងៗ អាចជ្រើសរើសសាកល្បង ទៅតាមតួកាមេរ៉ាបាន និងលក្ខណៈប្រើប្រាស់។ ឧបករណ៍នេះ ជួយទប់លំនឹងកាមេរ៉ា ពេលថត បញ្ចៀសការរង្គើ មិនឲ្យរូបព្រាល។
៤) ថ្មស្រគួរ
ក្រុមហ៊ុនផលិតកាមេរ៉ា ណែនាំឲ្យប្រើថ្មចេញពីក្រុមហ៊ុនតែម្តង ផ្តល់គុណភាពខ្ពស់ ប៉ុន្តែក៏អាចប្រើជម្រើសពីក្រុមហ៊ុនផ្សេងបានដែរ ជាមួយតម្លៃធូរថ្លៃជាង។ យ៉ាងណាមិញ គួរទទួលស្គាល់គុណភាព ចំពោះតម្លៃបានចំណាយ។
៥) កាបូបដាក់កាមេរ៉ា
តួកាមេរ៉ា និងសម្ភារៈតូចល្មមមួយចំនួន អាចភ្ជាប់តាមខ្លួនគ្រប់ទីកន្លែង ដែលមានតម្រូវការប្រើកាបូប។ ចំពោះជម្រើស គួរមានពណ៌ ស្ទិលតាមចំណូលចិត្ត ជាពិសេស មានចន្លោះដាក់សម្ភារៈអ្នកមាន និងចង់យកតាមខ្លួនបានគ្រប់គ្រាន់។
៦) Filter
បន្ទះ Filter ដាក់ពីលើ Lens កាមេរ៉ា មានច្រើនជម្រើស អាចជួយកែប្រែពន្លឺចូលកាមេរ៉ា ពេលស្ថានភាពមានពន្លឺមិនអំណោយផល អំឡុងពេលថត។ បន្ទះនេះ ក៏អាចជាប្រដាប់ការពារផ្នែកខាងមុខ Lens ពីស្នាមម្រាមដៃ ឬឆ្កូត។
៧) មេម៉ូរីកាត
មេម៉ូរីកាតប្រើសម្រាប់ឲ្យកាមេរ៉ាដំណើរការរក្សាទុករូបភាព។ គួរជ្រើសរើស មេម៉ូរីកាតមានល្បឿនលឿន ដូចនេះ អាចឲ្យអ្នកថតរូបបន្ទាប់បានលឿនសម្រាប់កាមេរ៉ាមាន Megapixels ខ្ពស់។ ទំហំប៉ុណ្ណា អាចពិបាកកំណត់ ព្រោះធំពេក តូចពេក សុទ្ធតែមិនសូវល្អ គ្រាន់តែប្រាកដថាមានច្រើនជាងមួយក្នុងដៃ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ