• 2018-10-30 12:15:00
  • ព័ត៌មាន

ដោយសារ Face ID របស់ Apple ទើប​រុញ​ស្មាតហ្វូន Android ​បង្ខំ​ចិត្ត​ប្រើ​មុខងារ​ថ្មី​នោះ

  • 2018-10-30 12:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ផ្តល់​ជូន​នូវ​មុខងារ​ស្កេន​ផ្ទៃ​មុខ​ដើម្បី​ដោះ​សោ Face ID តាំង​ពី​ជំនាន់ iPhone X សេរ៊ី​ឆ្នាំ ២០១៧ រហូត​មាន​ការ​វិវត្តន៍​ឲ្យ​កាន់​តែ​មាន​សុវត្ថិភាព​និង​រហ័ស​លើ iPhone ជំនាន់​ឆ្នាំ ២០១៨។ អត្ថប្រយោជន៍​នៃ​ការ​ផ្លាស់ប្តូរ​មក​ប្រើប្រាស់ Face ID ជួយ​ឲ្យ​ Apple អាច​ចំណេញ​គែម​សល់​លើ​អេក្រង់​បន្ទាប់​ពី​ដក​ប៊ូតុង Home ចោល ជា​ពិសេស​ក៏​បន្ថែម​រចនាបថ​អេក្រង់​ពេញ​កាន់​តែ​ទំនើប។

ក្រុមហ៊ុន​ស្មាតហ្វូន Android ទាំង​អស់​ក្នុង​លោក​ពិត​ជា​មិន​អាច​ផ្តួល Face ID របស់ Apple បាន​ឡើយ ថ្វី​បើ​ធុន​កណ្តាល​នៃ​ប្រភេទ​ Android មិន​ក្រោម ១០ ម៉ូឌែល​មាន​បំពាក់​កន្លង​មក ប៉ុន្តែ​ត្រឹម​ជា​មុខងារ​ស្កេន​ផ្ទៃ​មុខ​ធម្មតា ពោល​គឺ​មិន​រហ័ស​និង​សុវត្ថិភាព​ដូច​ផលិតផល​របស់​ក្រុមហ៊ុន​លោក Tim Cook នោះ​ឡើយ។

យុគសម័យ​នៃ​ការ​មើល​ទៅ​រចនាបថ​ជា​ធំ ក្រុមហ៊ុន Android ទាំង​នោះ​ក៏​សម្រេច​បន្ថែម​ជំនួយ​ការ Touch ID លើ​ទ្រនាប់​ស្កេន​នៅ​ផ្នែក​ខាង​ក្រោយ និង​ខ្លះ​ទៀត​មាន Iris Scanning ដូច​ជា​លើ​ផលិតផល Samsung ថ្វី​បើ​សុវត្ថិភាព ប៉ុន្តែ​មិន​រហ័ស​ដូច​ចិត្ត។ យុទ្ធសាស្ត្រ​ចុង​ក្រោយ​មាន​តែ​បំពាក់​នូវ​មុខងារ​ ស្កេន​ខ្ចៅ​ដៃ​ក្រោម​អេក្រង់ ដោយ​ក្រៅ​ពី​រហ័ស​ ទៀត​សោត​ក៏​មិន​ចាំ​បាច់​ព្រួយ​ក្នុង​ការ​ដាក់​ខ្ចៅ​ដៃ​ទៅ​ផ្នែក​ខាង​ក្រោយ ពោល​ជា​ភាព​ប្រាកដប្រជា​និង​ជា​មុខងារ​សូម្បី​តែ​ Apple ក៏​មិន​ទាន់​មាន។

ដំណើរការ​របស់​វា​ធ្វើ​ឡើង​ត្រឹម​មួយ​ពព្រិច​ភ្នែក ដោយ​ផល​ចំណេញ​គឺ​អ្នក​ប្រើប្រាស់​មិន​ងាយ​នឹង​ភ័ន្តច្រឡំ​ដាក់​ម្រាម​ដៃ​ប៉ះ​លែន​កាមេរ៉ា​ក្រោយ ហើយ​ការ​ស្កេន​ខ្ចៅ​ដៃ​ក្រោម​អេក្រង់​នេះ​សោត​ក៏​អាច​ទូទាត់​ទំនិញ​តាម​រយៈ Google Pay ឬ​ទីផ្សារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-commerce) ដែល​តម្រូវ​ការ​បញ្ជាក់​ពី​អ្នក​ប្រើប្រាស់​មុន​ទូទាត់។

យ៉ាងណាមិញ​តាម​ចចាមអារ៉ាម Samsung ក៏​ធ្លាប់​បង្ហើប​ពី​គម្រោង​នឹង​ដាក់​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ក្រោម​អេក្រង់​លើ​ត្រកូល Galaxy S10 សម្រាប់​ឆ្នាំ ២០១៩ ខាង​មុខ។ នេះ​បើ​តាម​របាយការណ៍​ពី Bloomberg ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ។ ក្រុមហ៊ុន​ស្ថិត​ក្រោម​ទ្រនំ​របស់ Oppo ឲ្យ​ឈ្មោះ​ថា OnePlus សម្រាប់​ជំនាន់ OnePlus 6t បង្ហាញ​ខ្លួន​យប់មិញ​ក៏​មាន​មុខងារ​នេះ​ដូច​គ្នា ធៀប​នឹង Oppo R17 ក៏​ដូច​ជា​ Huawei Mate 20 Pro និង Vivo ម៉ូឌែល​មួយ​ចំនួន​សុទ្ធ​សឹង​ឈរ​លើ​ចក្ខុវិស័យ​តែ​មួយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់