• 2018-10-22 04:17:20
  • ព័ត៌មាន

YouTuber ល្បី​ឲ្យ​​លុយ​ធីប​នារី​ម្នាក់ ១ ម៉ឺន​ដុល្លារ គ្រាន់​តែ​កុម្ម៉ង់​ទឹក ២ កែវ​សោះ

  • 2018-10-22 04:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រត់​តុ​មួយ​រូប​ឈ្មោះ​ Alaina Custer ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ពេល​​ទទួល​បាន​លុប​ធីប​រហូត​ដល់ ១ ម៉ឺន​ដុល្លារ ពី YouTuber មួយ​រូប​ដែល​ចូល​មក​កុម្ម៉ង់​ទឹក​សុទ្ធ​ចំនួន ២ កែវ នៅ​ហាង​មួយ​ក្នុង​តំបន់​ Greenville រដ្ឋ​ South Carolina។

Alaina Custer

​​YouTuber រូប​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ឈ្មោះ​ Jimmy Donaldson ជា​ម្ចាស់​គណនី YouTube ឈ្មោះ​ MrBeast ដែល​មាន​ Subscriber ជិត ៩ ​លាន​នាក់​ឯណោះ។ YouTuber រូប​​នេះ​តែង​ផលិត​វីដេអូ​ប្លែកៗ​​បង្ហោះ​លើ​គណនី ដោយ​អាច​រក​ចំនួន​ទស្សនា​បាន​រាប់​​លាន។

Jimmy Donaldson

កន្លង​ទៅ​ Jimmy ធ្លាប់​បាន​ឲ្យ​លុប​ធីប​ ១ ម៉ឺន​ដុល្លារ ដល់​អ្នក​ដឹក​ជញ្ជូន​ភីហ្សា​មួយ​រូប​ និង​បាន​ផលិត​ជា​វីដេអូ ដែល​បច្ចុប្បន្ន​វីដេអូ​នេះ​​មាន​អ្នក​ចូល​មើល ១៧ លាន​ដង​ឯណោះ៕​​​

ចុចអាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សុខហេង

មតិយោបល់