• 2018-10-23 08:43:39
  • គន្លឹះ

មក​ដឹង​ របៀប​ប្រើប្រាស់​មុខងារ​ Handoff លើ​ iOS 12

  • 2018-10-23 08:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​រចនា​មុខងារ​ Handoff ផ្តល់​ភាព​ងាយស្រួល​ ធ្វើការ​បាន​រលូន​រវាង​ម៉ាស៊ីន​ Mac និង​ iOS។ បើ​កំពុង​អាន​សារ​លើ​ឧបករណ៍​មួយ​ ហើយ​យក​ឧបករណ៍​មួយ​ទៀត​ អាច​បើក​ត្រង់​ចំណុច​ដូចគ្នា​បាន​ រួម​ទាំង​ការ​មើល​ទំព័រ​វេបសាយ​ផង​ដែរ​។

ជំនាន់​មុន​ៗ Notification លើ​ iOS បាន​រំខាន​ដល់​ដំណើរការ​របស់​ Handoff។ ឧទាហរណ៍​ icon Safari លើ​ផ្ទាំង​ Lock Screen ពេល​ចុច​អូស​ឡើង​ ដើម្បី​បើក​មើល​ ទំព័រ​ Safari មិន​ដំណើរការ​ឡើយ​។

iOS 12 រូប​ icon Handoff លែង​មាន​បង្ហាញ​លើ​ផ្ទាំង​ Lock Screen​ ហើយ​ ដោយ​បង្ហាញ​ក្នុង​ App Switcher ជំនួស​វិញ​។

១) ចូល​ទៅ​កាន់​ App Switcher ដោយ​លើ​ iPhone X ឬ​ ជំនាន់​ក្រោយ​ៗ ឬ​ iPad ចុច​អូស​ឡើង​លើ​ពី​ផ្នែក​ក្រោម​អេក្រង់​ ហើយ​ចំពោះ​ម៉ូដែល​ដទៃ​ទៀត​ចុច​ប៊ូតុង​ Home ពីរ​ដង​។

២) ជម្រើស​ Handoff នឹង​បង្ហាញ​ជា​ផ្ទាំង​ Banner នៅ​ក្រោម​កម្មវិធី​បង្ហាញ​ ចុច​លើ​នោះ​ នឹង​បើក​ចូល​ទំព័រ​ណា​មួយ​ក្នុង​កម្មវិធី​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Macworld ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់