• 2018-10-23 08:58:25
  • ព័ត៌មាន

បក​មើល​ទើប​ដឹង​ អេក្រង់​ Pixel 3 XL ជា​របស់​ Samsung មិនមែន LG ទេ​

  • 2018-10-23 08:58:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេបសាយ​ iFixit ជំនាញ​ផ្នែក​គាស់​កកាយ​បណ្តាស្មាតហ្វូន​ល្បីៗ​ បាន​បង្ហោះ​ពី​ការ​បក​មើល​ Pixel 3 XL ជា​ម៉ូដែល​ចុងក្រោយ​របស់​ Google ដើម្បី​ពិនិត្យ​មើល​ Hardware សំខាន់​ៗ​ទូរសព្ទ​ទំនើប​នេះ​។ iFixit បាន​រក​ឃើញ​ថា​ Pixel 3 XL ប្រើ​អេក្រង់​ OLED ពី​ក្រុមហ៊ុន​ Samsung មិនមែន​ LG នោះ​ឡើយ​។

វេបសាយ​ជំនួយ​ដល់​ការ​ជួសជុល​ទូរសព្ទ​នេះ​បញ្ជាក់​ថា​ Pixel 3 XL ពិបាក​គាស់​បន្តិច​ ដោយ​ផ្នែក​ខ្លះ​បាន​ធ្វើ​ឲ្យ​ខូច​ កំឡុង​ពេល​ព្យាយាម​ដោះ​ផ្នែក​សំខាន់​ៗចេញ​។ នេះ​ហាក់​បី​ដូចជា​ Google មិន​បាន​ដាក់​ការ​ជួសជុល​ជា​អាទិភាព​នោះ​ឡើយ​ ដែល​ពិបាក​ដល់​ដំណើរការ​ជួសជុល​ពេល​មាន​តម្រូវការ​។

ផ្នែក​សំខាន់​ៗ រួម​មាន​ DRAM LPDDR4X 4GB ពី​ក្រុមហ៊ុន​ Micron, Flash Storage 64GB ពី​ក្រុមហ៊ុន​ Skhynix, Pixel Visual Core, Chip សុវត្ថិភាព​ Google Titan M និង​ Qi Wireless Charging Receiver ពី​ក្រុមហ៊ុន​ IDT។ ក្នុង​នោះ​ក៏​មាន​ Chip Snapdragon 845 និង​ Chip Audio codec របស់​ Qualcomm ផង​ដែរ​។​​

ចំណុច​ចាប់​អារម្មណ៍​បំផុត​គឺ​ Pixel 3 XL ប្រើ​អេក្រង់​ OLED ពី​ Samsung។ ផ្ទុយស្រឡះពី​ការ​រំពឹង​ទុក​ Google នឹង​ប្រើ​ POLED របស់​ LG សម្រាប់​ Pixel 3 XL ដោយ​ Google បាន​វិនិយោគ​ច្រើន​ជាង​ ៨០០​ លាន​ដុល្លារ​ក្នុង​ជំនួញ​ផលិត​អេក្រង់​របស់​ LG។

Pixel ឆ្នាំ​​ ២០១៦ ទាំង​ពីរ​ប្រើ​អេក្រង់​ OLED របស់​ Samsung ខណៈ​ Pixel XL ឆ្នាំ​ ២០១៧ ប្រើ​ POLED របស់​ LG និង​ Pixel ទំហំ​តូច​ប្រើ​អេក្រង់​ពី​ Samsung។ iFixit ក៏​បាន​គាល់​មើល​ Pixel 3 ដែរ​ ដោយ​អេក្រង់​ជា​របស់​ LG ដែល​ផ្ទុយ​ពី​ឆ្នាំ​មុន​ ម៉ូដែល​ XL បែរ​ជា​ប្រើ​អេក្រង់​ Samsung ខណៈ​ Pixel ទំហំ​តូច​ប្រើ​អេក្រង់​ LG៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ androidpolice ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់