- 2018-10-19 13:37:24
- ព័ត៌មាន
XS មិនទាន់បានប៉ះផង! គ្រូទាយល្បីឈ្មោះ បង្ហើបតម្រុយពី iPhone ស៊េរីថ្មីឆ្នាំ ២០១៩
- 2018-10-19 13:37:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
XS មិនទាន់បានប៉ះផង! គ្រូទាយល្បីឈ្មោះ បង្ហើបតម្រុយពី iPhone ស៊េរីថ្មីឆ្នាំ ២០១៩
ចន្លោះមិនឃើញ
ទាំងដែល iPhone XS/XS Max និង iPhone XR ចេញមិនទាន់បានមួយខែស្រួលបួលផងនោះ អ្នកវិភាគល្បីឈ្មោះលោក Ming-Chi Kuo បានធ្វើការបង្ហាញនូវការរំពឹងទុកមួយចំនួនធំសម្រាប់ iPhone សេរ៊ីឆ្នាំ ២០១៩។
ដោយផ្អែករបាយការណ៍ពីដៃគូផ្គត់ផ្គង់ Luxshare របស់ Apple លោក Kuo បានប៉ានប្រមាណឃើញថា iPhone ឆ្នាំ ២០១៩ នឹងបន្តចេញផ្សាយ ៣ ម៉ូឌែលរក្សាទំហំអេក្រង់ ៦,៣ អ៊ីញ LCD, ៥,៨ អ៊ីញ OLED និង ៦,៥ អ៊ីញ OLED ដូចឆ្នាំនេះដដែល។
ជាងនេះទៅទៀតក៏នឹងការវិវត្តនូវបន្ទះឈីប Apple A13 ពីក្រុមហ៊ុន TSMC បង្កើនល្បឿនម៉ាស៊ីនកាន់តែលឿន បន្ថែមកាមេរ៉ាបីគ្រាប់នៅខាងក្រោយ ការវិវត្តកាមេរ៉ា TrueDepth ជំនាន់ថ្មី បន្សំនឹងជំនាន់អេក្រង់ធំបំផុតអាចមានប្រើប្រាស់ Apple Pencil ថែមទៀតផង។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: