• 2018-10-19 10:58:07
  • ព័ត៌មាន

រ​ថយ​ន្ត​ម៉ូដែល Multivan ថ្មី​ពី​ក្រុមហ៊ុន Volkswagen មាន​ផាសុខភាព​ និង​ធំ​ទូលាយ​

  • 2018-10-19 10:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Multivan ផលិត​នៅ​ប្រទេស​អាល្លឺម៉ង់ ហើយជារ​ថយ​ន្ត Van ​ដែល​លក់ដាច់​បំផុត​សម្រាប់​ក្រុមហ៊ុន Volkswagen នៅក្នុង​ប្រទេស​កម្ពុជា​។ រ​ថយ​ន្តប្រភេទ​នេះមាន ៧ កៅអី ផ្នែក​ខាងក្រោយ​មាន​ទូរ​ទស្សន៍ ភាព​ប្រណិត និង​រចនា​ឡើង​ដោយមាន​ផាសុខភាព និង​កន្លែង​ដ៏​ធំ​ទូលាយ​សម្រាប់​អ្នកបើកប​រ​ និង​អ្នក​ដំ​ណើ​រ​។

ចំណុច​ពិសេស​របស់ រ​ថយ​ន្ត Multivan មាន​ដូចជា៖

១. ផាសុកភាព​សម្រាប់​អាជីវកម្ម​ និងសម្រាប់​គ្រួសារ

រ​ថយ​ន្ត Multivan មាន​កៅអី​ស្បែក 7 កៅអី កៅអី​កណ្តាល​អាច​សា​រ៉េ​បាន 360 ដឺ​ក្រេ មាន​តុ​ដែល​អាច​ប្រើប្រាស់​បាន​តាម​តំរូវការ ម៉ាស៊ីនត្រជាក់​អាច​សា​រ៉េ​ទៅតាម​អ្នកប្រើប្រាស់ តាប​ឡូ​រចនា​ឡើង​ដោយ​ប្រណិត​និង​ចង្កូត​ស្បែក​ដែល​មាន​មុខងារ​ច្រើនយ៉ាង​។

២. ប្រវត្តិ​ឡាន Multivan​

Multivan ត្រូវបាន​បង្កើតឡើង​ដំបូង​គេ​នៅ​ឆ្នាំ ១៩៤៨ និង​មាន​ការតុបតែង​ផ្លាស់ប្តូរ​មុខមាត់​ជាច្រើន​រហូតមកដល់​សព្វថ្ងៃ​ជា​មួយ​នឹង​ជំនាន់​ទី ៦ ។​

៣. ​ម៉ាស៊ីន​

ដើម្បី​ធានាបាន​នូ​វ​ថា​ម​ពល​ និង​ការ​ប្រើប្រាស់​ថា​ម​ពល​ប្រកបដោយ​ប្រសិទ្ធភាព Multivan នឹង​នាំមកជាមួយ​ឡាន 2.0 លីត្រ TSI Gasoline engine ។ ការ​ប្រើប្រាស់​ឥន្ធនៈ ៨,១ លីត្រ / ១០០ គីឡូម៉ែត្រ​។

៤. ​លក្ខណៈពិសេស​ខាងក្នុង​ និង​ខាងក្រៅ​

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​តាម​រយៈ​លេខ៖ 095 999 820​ ៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់