• 2018-10-19 07:05:54
  • ចំណេះដឹង

បើមិនចង់​ខូចការធំ ដឹង​បច្ចេកទេសប្រើអង្គចងចាំ​កាមេរ៉ា អ្នក​ខ្លះ​កាន់​កាមេរ៉ា​រាល់​ថ្ងៃ នៅ​មិន​ទាន់​ដឹង​ច្បាស់

  • 2018-10-19 07:05:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ជាច្រើន ចាត់​ទុក​អង្គ​ចងចាំ ដូច​ជា​បន្ទះ​ប្លាស្ទិក ឬ​លោហធាតុ​មួយ​សន្លឹក ហើយ​គេ​ក៏​មិន​សូវ​ខ្វល់​ច្រើន​ពី​វា​ដែរ។ ប៉ុន្តែ​នៅ​ខាង​ក្នុង​អង្គចងចាំ មាន​ផ្ទុក​ទៅ​ដោយ​គ្រឿង​ដ៏​ឆ្លាតវៃ​ជាច្រើន ដូចជា​ការ​ផ្ទុក​ទិន្នន័យ និង​ប្រព័ន្ធ​គ្រប់គ្រង​ជាដើម។

អង្គចងចាំមានអ្វីម្យ៉ាងហៅថា File Allocation Tab ហៅម្យ៉ាងទៀតថា FAT Table ។ អង្គចងចាំប្រៀបដូចជាសៀវភៅ មួយក្បាល ចំណែក FAT Table ដូចជាតារាងមាតិកា។ នៅពេលដែលអ្នក Format អង្គចងចាំ មិនមែនបានន័យថា អ្នកបានលុបអ្វីៗចេញនោះទេ អ្នកគ្រាន់តែបានសម្អាត The FAT Table ប៉ុណ្ណោះ​។ ដូច្នេះ អ្នកបានលុបតារាងមាតិកា ប៉ុន្តែទិន្នន័យនៅសល់នៅឡើយ។ រូបភាពនៅតែមានក្នុងអង្គចងចាំ​រហូតដល់អ្នកថតពេញ ហើយវាថតជាន់ពីលើរូបចាស់នោះ។ នេះហើយជាហេតុដែលអ្នកអាចប្រើកម្មវិធីមួយចំនួន ដើម្បីទាញយករូបភាព ដែលបានលុបហើយមកវិញបាន។ ខាងក្រោមជាចំណុចមួយចំនួនដែលអ្នកគួរដឹងពី អង្គចងចាំ៖

  • កុំលុបរូបភាពពីអង្គចងចាំដោយកាមេរ៉ា

មិនគួរចូលទៅមើលហើយលុបរូបម្ដងមួយៗដោយប្រើកាមេរ៉នោះទេ។ មនុស្សជាច្រើន (រួមទាំងអ្នកជំនាញថតរូបផងដែរ) ធ្វើបែបនេះរាល់ពេល ហើយនេះគឺជាគំនិតមិនល្អទេ។ កាមេរ៉ាមានទិសដៅសម្រាប់តែថតរូបភាព តែវាមិនល្អក្នុងការគ្រប់គ្រង ទិន្ទន័យនៅក្នុងអង្គចងចាំនោះទេ។ លុបរូបភាពមួយៗដោយប្រើកាមេរ៉ាជាវិធីសាស្ត្រល្អ សម្រាប់ទាញយក FAT Table។ សូមកុំធ្វើវា ហើយកុំបំពាន! អង្គចងចាំ មានតម្លៃថោកហើយមានទំហំធំដាក់រូបបានច្រើន ដែលអ្នកមិនគួរលប់រូបភាពដើម្បីទុកចន្លោះនោះពេលវាពេញនោះទេ។ អ្នកគួរផ្លាស់ប្ដូរអង្គចងចាំថ្មីមួយទៀតដើម្បិថតបន្ត។ បន្ទាប់ពីថតចប់ អ្នកទាញរូបភាពចុលក្នុងកុំព្យូទ័រ ហើយ Format អង្គចងចាំដើម្បីប្រើម្ដងទៀត។

  • Format អង្គចងចាំនៅក្នុងកាមេរ៉ា មិនមែននៅកុំព្យូទ័រទេ

ការធ្វើបែបនេះមិនល្អឡើយ...។ អ្នកគួរតែ Format  Memory Card នៅក្នុងកាមេរ៉ា​ដែលអ្នកកំពុងប្រើវា។ មិនគួរ Format នៅកាមេរ៉ាមួយ ហើយយកមកប្រើនៅក្នុងកាមេរ៉ាផ្សេងទេ តើវាដំណើរការទេ? វាពិតជាដំណើរការ។ ប៉ុន្តវាអាចដំណើការខុសបច្ចេកទេស ព្រោះកាមេរ៉ានីមួយៗ មានប្រពន័ន្ធដំណើរការមិនដូចគ្នានោះទេ កាលណាបើអ្នក Format Cardបានន័យថា អ្នកមិនមែនត្រឹមតែលុបតារាងមាតិកាក្នុង អង្គចងចាំប៉ុណ្ណោះទេ វាគឺជាការតម្រូវប្រព័ន្ធដំណើរការរបស់ម៉ាស៊ីនថត និងអង្គចងចាំឲ្យដំណើការត្រូវគ្នាផងដែរ។

  • គួរតែ Format Card មុននឹងថត នេះជាគំនិតល្អ ព្រោះវាជួយឲ្យអង្គចងចាំនៅទទេស្អាត។

  • ប្រើ Card Reader ដែលល្អ

មិនដឹងថាមានអ្នកថតរូបប៉ុន្មាននាក់ទេ ដែលដកអង្គចងចាំដែលល្អៗ ចេញពីការមេរ៉ា ដែលមានតម្លៃរាប់លានរៀល ហើយយកទៅញាត់ចូលក្នុង Card Reader អន់។ Card reader ក៏ជារបស់ដែលមានភាពឆ្លាតវៃដូចជា Card ដូចគ្នា នៅពេលដែលអ្នកប្រើ Card reader ដែលមានប្រព័ន្ធដំណើរការអន់ វានឹងអាចធ្វើឲ្យ Memory card ខូចដោយសារ Memory card និង Card reader ដំណើរការមិនសមស្របគ្នា។

  • កុំប្រើ Memory card រហូតដល់ពេញពេក

បើទោះបីជា អង្គចងចាំជាច្រើនផលិតឡើងយ៉ាងល្អ និងផ្ទុកដោយសមាសធាតុឆ្លាតវៃជាច្រើនក៏ដោយ ក៏មិនត្រូវប្រើប្រាស់វារហូតដែលពេញចែសដែរ។ ព្រោះកាលណា អង្គចងចាំផ្ទុកទិន្នន័យរូបភាពកាន់តែច្រើន កម្លាំងវាក៏ថយចុះដែរ បើអ្នកប្រើវាឲ្យពេញៗ ញយដងពេក អាចធ្វើឲ្យអង់ចងចាំ ធ្លាក់សមត្ថភាពដំណើរការ។

កុំដកអង្គចងចាំចេញពីកាមេរ៉ា ឬកុំព្យូទ័រ ខណៈវាកំពុងដំណើរការ! បើសិនអ្នកកំពុងចម្លងទិន្នន័យពី អង្គចងចាំ ឬ ចូលទៅក្នុងអង្គចងចាំ ហើយដំណើរការត្រូវបានកាត់ផ្ដាច់ វាអាចធ្វើឲ្យបាត់រូបភាពខ្លះ ឬបាត់ទាំងអស់តែម្ដង។  កុំទុកចិត្តពេក លើភ្លើងពណ៌ក្រហមនៅលើកាមេរ៉ា ដែលថាការចម្លងទិន្នន័យរូបភាពរបស់អ្នកកំពុងដំណើការ។ អ្នកគួរតែធ្វើការទៅតាមដំណើរ នៃការងារ រវាងកុំព្យូទ័រ និងអង្គចងចាំកាមេរ៉ា កុំព្យាយាមបំពានឲ្យសោះព្រោះនាំឲ្យអ្នកមានផលវិបាកមិនល្អ។

  • ប្រសិនបើកាមេរ៉ា មានរន្ធដោតកាតពីរ អ្នកគួរឲ្យកាតទាំងពីនោះ Write រូបភាពចូលទាំងអស់ ដើម្បីការពារក្រែងលោកាតអង្គចងចាំណាមួយខូច អ្នកនៅតែអាចយករូបភាពមកបាន។

  • ជ្រើសរើសអង្គចងចាំដែលមានឈ្មោះក្រុមហ៊ុនត្រឹមត្រូវ និងមានគុណភាពល្អ

មិនគួរចំណាយលុយតិចតួចទៅទិញ របស់ដែល គ្មានសាវតា ឈ្មោះត្រឹមត្រូវ គ្មានការធានាច្បាស់លាស់ ហើយបង្កជាបញ្ហានៅពេលធ្វើការងារនោះទេ។ អ្នកត្រូវចំណាយលុយច្រើនជាងពីរ ទៅ បីដង ដើម្បីបានរបស់មានគុណភាព ហើយប្រើដោយមានទំនុកចិត្ត។ អ្នកត្រូវចាំថា អ្នកកំពុងជឿជាក់លើអង្គចងចាំទាំងស្រុងក្នុងការរក្សាទុករូបភាពរបស់អ្នក។  បើវាបាត់បង់ទៅ ជីវិតអ្នកថតរូបប្រៀបបានដូចជាបាត់បង់អាជីពដូច្នោះដែរ។

ចំណុចគួរដឹង៖

១. បើសិនអង្គចងចាំធ្លាក់ចូលទឹក វាអាចបាត់បង់ទិន្នន័យទាំងស្រុង។ តែប្រហែលជាអ្នកនៅតែអាចទាញទិន្នន័យបានមកវិញ ពេលសម្ងួតវាហើយ ព្រោះវាផលិតឡើងពីលោហធាតុរឹង។ តែអ្នកមិនគួរយកវាទៅប្រើទៀតទេ។

២. ដាក់វានៅក្នុងស្រោមការពារជានិច្ច ជាវាងការធ្លាក់ ធូលីចូល ឬធ្លាក់ក្នុងទឹក ឬខូចខាតដោយប្រការណាមួយ ពេលដាក់ក្នុងការបូប។

៣. X-Ray Machine អាចបំផ្លាញអង្គចងចាំរបស់អ្នកបាន៕

អត្ថបទផ្សេងទៀត

ប្រភព៖ Diyphotography ប្រែសម្រួល៖ ឈិន ធារ៉ាត់

មតិយោបល់