• 2018-10-17 08:47:56
  • ចំណេះដឹង

Pixel 3 និង​ iPhone XS ខ្លាំង​ដូចគ្នា ប្រៀបធៀប​គ្នា​ទៅ ទើប​ដឹង​ខុស​គ្នា

  • 2018-10-17 08:47:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ iPhone XS រួម​ទាំង​ Pixel 3 ទើប​ចេញ​មាន​លក្ខណៈសម្បត្តិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ល្មម​អាច​ធ្វើការ​ប្រៀបធៀប​បាន​។

Pixel 3 មាន​ទំហំ​ធំ​ជាង​

Pixel 3៖ កម្ពស់​ 5.73អ៊ីង​ ទទឹង​ 2.69អ៊ីង​ កម្រាស់​ 0.3អ៊ីង​។ iPhone XS៖​ កម្ពស់​ 5.65អ៊ីង​ ទទឹង​ 2.79អ៊ីង​ កម្រាស់​ 0.3អ៊ីង​។

iPhone XS មាន​អេក្រង់​ធំ​ជាង​

iPhone XS មាន​អេក្រង់​ធំ​ជាង​បន្តិច​ 5.8អ៊ីង​ ខណៈ​អេក្រង់​ Pixel 3 មាន​ 5.5អ៊ីង​។

Pixel 3 ស្រាល​ជាង​ iPhone XS

Pixel 3 ទម្ងន់​ ១៤៨ក្រាម​ ខណៈ​ iPhone XS មាន​ទម្ងន់​ ១៧៧ក្រាម​។

iPhone XS មាន​ជម្រើស​ Storage ច្រើន​ជាង​

iPhone XS មាន​ជម្រើស​ Storage បី​ រួមមាន​ 64GB, 256GB និង​ 512GB។ ហើយ​ Pixel 3 មាន​ត្រឹម​ពីរ​ជម្រើស​ 64GB និង 128GB។​

Google និង​ Apple សុទ្ធ​តែ​មាន​ Cloud Storage ងាយស្រួល​រក្សាទុក​រូបភាព​។ Google ផ្តល់​ទំហំ​រក្សាទុក​រូបភាព​ឥត​កំណត់​ក្នុង​ Google Photos ខណៈ​ Apple តម្រូវ​ឲ្យ​បង់​លុយ​សម្រាប់​ iCloud Storage បើ​ប្រើ​ច្រើន​ជាង​ 5GB។​

ទូរសព្ទ​ទាំង​ពីរ​ម៉ូដែល​មាន​ពណ៌​បី​ ស្រដៀង​គ្នា​

Pixel 3 មាន​ពណ៌​ ខ្មៅ សរ និង​ផ្កាឈូក​ស្រាល​ ខណៈ​ iPhone XS មាន​ពណ៌​ប្រផេះ​ (Space Gray) ទឹក​ប្រាក់​ និង​មាស​។

ទូរសព្ទ​ទាំង​ពីរ​សុទ្ធ​តែ​ប្រើ​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ផ្ទាល់​

iPhone XS ប្រើ​ iOS 12 ជំនាន់​ចុងក្រោយ​របស់​ Apple ផ្ទាល់​ ខណៈ​ Pixel 3 ប្រើ​ Stock Android 9 ជំនាន់​ចុង​ក្រោយ​របស់​ Google ផ្ទាល់​។

ទូរសព្ទ​ទាំង​ពីរ​មាន​ការ​ការពារ​ជម្រាប​ទឹក​ និង​អាច​សាក​ថ្ម​ឥត​ខ្សែ​បាន​ ប៉ុន្តែ​គ្មាន​រន្ធ​កាស​ Headphone Jack ទេ​

ទូរសព្ទ​ទាំង​ពីរ​មាន​កាមេរ៉ា​ក្រោយ​កម្រិត​ចុង​ក្រោយ​

iPhone XS មាន​កាមេរ៉ា​ក្រោយ​ពីរ​គ្រាប់​ ខណៈ​ Pixel 3 ប្រើ​ត្រឹម​មួយ​ប៉ុណ្ណោះ​។​ តែ​ឧបករណ៍​ទាំង​ពីរ​មាន​ Lens 12 Megapixels, មុខងារ​ទប់​លំនឹង​ (Optical Image Stabilization) និង​ Portrait mode។

Pixel 3 ហាក់​ដូចជា​មាន​ប្រៀប​លើ​ iPhone XS បន្តិច​ផ្នែក​ Software ដោយ​មាន​មុខងារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាក់ទង​នឹង​កាមេរ៉ា​៖

  • Night Sight៖ វិធី​ថ្មី​មួយ​ទៀត​ក្នុង​ការ​ប្រើ​ Flash នៅ​ស្ថានភាព​ងងឹត​ ធ្វើ​ឲ្យ​រូបភាព​ភ្លឺ​ ច្បាស់​ល្អ​។
  • Photobooth mode៖ ថត​ដោយ​ស្វ័យប្រវត្តិ​ ពេល​កំពុង​ញញឹម​ ឬ​ធ្វើ​មុខ​បែប​កំប្លែង​។
  • Portrait mode៖ មាន​ការ​ពង្រឹង​ច្រើន​ អាច​កែប្រែ​ជម្រៅ​ទិដ្ឋភាព​ (Depth of field) ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ពណ៌​លេច​ល្អ​​។
  • Super Res Zoom៖ ពង្រីក​ទិដ្ឋភាព​ ករណី​ចាំបាច់​។

ទូរសព្ទ​ទាំង​ពីរ​មាន​កាមេរ៉ា​មុខ​កម្រិត​ចុង​ក្រោយ​

iPhone XS មាន​កាមេរ៉ា​មុខ​ 7 Megapixels ប្រើ​ប្រព័ន្ធ​កាមេរ៉ា​ True Depth អាច​ប្រើ​មុខងារ​ Portrait lighting និង​ Portrait mode (អាច​កែប្រែ​ផ្ទៃ​ព្រាល​ខាងក្រោយ​បាន​) ក៏​ដូចជា​បង្កើត​រូប​ Animoji និង​ Memoji។​

កាមេរ៉ា​មុខ​របស់​ Pixel 3 មាន​ 8 Megapixels ដែល​មាន​មួយ​ជា​ប្រភេទ​ Wide-angle អាច​ថត​ Selfie ជាប់​មនុស្ស​ច្រើន​ និង​ផ្ទៃ​ខាងក្រោយ​ ហើយ​ក៏​មាន​ Portrait mode ដែរ​។

iPhone XS ថ្លៃ​ជាង​ Pixel 3

តម្លៃ​ iPhone XS ចាប់​ផ្តើម​ ៩៩៩ដុល្លារ​ ខណៈ​ Pixel 3 ចាប់ផ្តើម​ ៧៩៩ ដុល្លារ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ thisisinsider ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់