• 2018-10-15 03:02:23
  • គន្លឹះ

ប្រើ Pixel 3 XL ចង់លាក់ក្បាល​ឆក​ ប្រើតែ​មួយ​ក្បាច់​ ស៊ីផុយ

  • 2018-10-15 03:02:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូដែល​ថ្មី​ Pixel 3 និង​ Pixel 3 XL មាន​ចំណាប់​អារម្មណ៍​ច្រើន​ដែរ​ ប៉ុន្តែ​ម៉ូដែល​ XL មក​ជាមួយ​ក្បាល​ឆក​ ដែល​មើល​ទៅ​ទើស​ភ្នែក​ពេល​ប្រើ​ពី​សំណាក់​អ្នក​ប្រើប្រាស់​មួយ​ចំនួន​។ Google បាន​ដឹង​ បាន​ស្គាល់​ជុំវិញ​ការ​រិះគន់​ទាក់ទង​នឹង​ក្បាល​ឆក​ ថ្វី​បើ​ម៉ូដែល​ XL ខ្លួន​មាន​ Notchនេះ​ក្តី​។

Google ក៏​ផ្តល់​ជម្រើស​លាក់បាំង​ Notch ដែរ​ គ្រាន់​តែ​ដំណើរការ​ហាក់​បី​ដូចជា​វែង​ឆ្ងាយ​បន្តិច​។

  • ចូល​ទៅ​កាន់​ Settings > អូស​ចុះ​ក្រោម​ ហើយ​ចុច​លើ​ System > ចូល​ទៅ​ About Phone
  • អូស​ចុះក្រោម​ស្វែងរក​ Build Number របស់​ Device > ចុច​លើ​នោះ​ ៦ ទៅ​ ៧ដង​ រហូត​ដល់​ឃើញ​ផ្ទាំង​បង្ហាញ​ You're now a developer!
  • ត្រលប់​ទៅ​កាន់​ផ្ទាំង​ System ជម្រើស​ Developer Options គួរ​តែ​បង្ហាញ​
  • ក្នុង​ Developer Options ស្វែងរក​ជម្រើស​ Device Cutout > ជ្រើសរើស​ Hide នោះ​ Notch នឹង​បាត់​

Pixel 3 XL មើល​ទៅ​ស្អាត​គួរ​ជា​ទី​ចាប់​អារម្មណ៍​ពេល​លាក់បាំង​ Notch ពិត​ណាស់​សម្រាប់​អ្នក​ប្រើប្រាស់​មិន​សូវ​ខ្វល់ខ្វាយ​ពី​ចំណុច​ក្បាល​ឆក​នេះ មាន ឬ​គ្មាន​មិន​សំខាន់​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ technobuffalo ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់