• 2018-10-17 23:44:00
  • ចំណេះដឹង

មិនទាន់ច្បាស់កម្រិត IP68 ការពារ​ទឹក​ លើ iPhone XS ខ្លាំង​យ៉ាង​ណា តោះ​!​ស្វែង​យល់ទាំង​អស់គ្នា

  • 2018-10-17 23:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XS និង​ XS Max សុទ្ធតែ​បាន​អាប់ដេត​ប្រព័ន្ធ​ការពារ​ជម្រាប​ទឹក​ ដោយ​ iPhone X មាន IP67 ខណៈ​ម៉ូដែល​ថ្មី​នេះ​មាន​ IP68។

IP68 ជា​លេខ​កូដ​ ដោយ​ IP មក​ពី​ពាក្យ​ International Protection ចេញ​ដោយ​ International Electrotechnical Commission (IEC)។ លេខ​កូដ​ទាំង​នេះ​ តំណាង​ឲ្យ​កម្រិត​ការពារ​ទាំង​ធូលី​ដី និង​ជម្រាប​ទឹក​។

កំណត់​សម្គាល់​ IP អាច​មាន​ដល់​ទៅ​ ៤ខ្ទង់​ លេខ​៣ខ្ទង់​ និង​អក្សរ​មួយ​។

  • លេខ​ទី​មួយ​ បញ្ជាក់​ពី​ការ​ការពារ​ធូលី​ដី​។
  • លេខ​ទី​ពីរ​ បញ្ជាក់​ពី​ការ​ការពារ​ជម្រាប​ទឹក​។
  • លេខ​ទី​បី​ លែង​មាន​ប្រើ​ហើយ​ ដែល​បញ្ជាក់​ពី​ភាព​ធន់​នឹង​ការ​ប៉ះ​ទង្គិច​។
  • អក្សរ​ចុង​ក្រោយ​ (អាច​មាន​ ឬ​គ្មាន​) បញ្ជាក់​ពី​ភាព​ធន់​នឹង​ប្រេង​។

IP68 លើ​ម៉ូដែល​ iPhone ដោយ​លេខ​ 6 ការពារ​ធូលី​ដី​មិន​ឲ្យ​ចូល​ដល់​ទៅ​ ៦ ម៉ោង​ (បើ​បង្ខំ​ឲ្យ​ចូល​)។​ លេខ​ 8 ឬ​ 7 ការពារ​ជម្រាប​ទឹក​ គ្រាន់​តែ​ខុសគ្នា​នឹង​រយៈពេល​ និង​ជម្រៅ​ប៉ុណ្ណោះ​។

  • iPhone XS៖ មាន​លេខ​កូដ​ IP68 (ធន់​នឹង​ជម្រៅ​ទឹក​បាន​ ២ម៉ែត្រ​ រយៈពេល​ ៣០នាទី​) ក្រោម​ស្តង់ដារ​ IEC 60529។
  • iPhone X៖ មាន​លេខ​កូដ​ IP67 (ធន់​នឹង​ជម្រៅ​ទឹក​បាន​ ១ម៉ែត្រ​ រយៈពេល​ ៣០នាទី​) ក្រោម​ស្តង់ដារ​ IEC 60529៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cultofmac ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់