- 2018-10-16 08:42:16
- ចំណេះដឹង
កាមេរ៉ាលឿនបំផុតលើលោកថតបាន 10 ទ្រីលាន Frames ក្នុងមួយវិនាទី
- 2018-10-16 08:42:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាមេរ៉ាលឿនបំផុតលើលោកថតបាន 10 ទ្រីលាន Frames ក្នុងមួយវិនាទី
ចន្លោះមិនឃើញ
វីដេអូយឺតៗ (Slow-motion) បង្ហាញទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍ពេលមើល ដោយមាន Lens ល្អបំផុតធម្មតាអាចថតបានរាប់ពាន់ Frames ក្នុងមួយវិនាទី។
ប៉ុន្តែកាមេរ៉ាលឿនបំផុតលើលោក អភិវឌ្ឍន៍ដោយក្រុមស្រាវជ្រាវនៅ Caltech និង INRS បច្ចុប្បន្ននេះ ចាប់ទិដ្ឋភាពបានដល់ទៅ 10 ទ្រីលាន (Trillion) Frames ក្នុងមួយវិនាទី ដែលលឿនគ្រប់គ្រាន់បង្ហាញច្បាស់ពីធាតុតូចៗ។
ឆ្នាំមុន កំណត់ត្រារបស់ក្រុមជនជាតិស៊ុយអែត ជាមួយនឹងកាមេរ៉ាចាប់ទិដ្ឋភាពបាន 5 ទ្រីលាន (Trillion) Frames ក្នុងមួយវិនាទី។
សម្រាប់បច្ចេកទេសចាប់រូបភាពថ្មី ក្រុមស្រាវជ្រាវបានចាប់ផ្តើមជាមួយ Compressed Ultrafast Photography (CUP) ជាវិធីសាស្ត្រមួយមានសមត្ថភាពចាប់បាន 100 ពាន់លាន Frames ក្នុងមួយវិនាទី។ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ក្នុងការចាប់ទិដ្ឋភាពឡាស៊ែរ។ ផ្អែកលើបច្ចេកវិទ្យាខាងលើ ក្រុមស្រាវជ្រាវបានបន្សំរវាង Femtosecond streak camera និង Static camera ហើយដំណើរការតាមរយៈបច្ចេកទេសមួយហៅថា Radon Transformation។
លោក Lihong Wang ជាសហដឹកនាំក្នុងការសិក្សាមួយនេះបាននិយាយថា៖ "យើងបានដឹងថា ដោយប្រើត្រឹម Femtosecond streak camera មួយ គុណភាពរូបភាពនឹងមានកម្រិត។ ដូចនេះ យើងបានបន្ថែមកាមេរ៉ាមួយទៀត ដែលមានរូបភាពលក្ខណៈ Static។ ការបន្សំគ្នានេះ យើងអាចប្រើប្រាស់បច្ចេកទេស Radon Transformation ដើម្បីទទួលបានរូបភាពគុណភាពខ្ពស់ ពេលថតល្បឿន 10 ទ្រីលាន (Trillion) Frames ក្នុងមួយវិនាទី។"
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ