• 2018-10-16 04:58:42
  • ចំណេះដឹង

ត្រឹម​មួយ​សប្តាហ៍​ នៅ​ឥណ្ឌា​លក់ទូរសព្ទ​បាន​ជាង ១ ប៊ីលានដុល្លារ

  • 2018-10-16 04:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​ ៦ ថ្ងៃ ពី​ថ្ងៃ​ទី​ ១០ ដល់​ ១៥ ខែ​តុលា​ ទិន្នន័យ​ពី​ការ​លក់​ទូរសព្ទ​​ក្នុង​ប្រទេស​ឥណ្ឌា​មានទំហំ​សាច់ប្រាក់ជាង​ ១ ប៊ីលាន​ដុល្លារ​ ។ នេះ​បើ​តាមក្រុមហ៊ុន​ស្រាវជ្រាវ Counterpoint Research មាន​មូលដ្ឋាន​នៅ​ហុងកុង​។

លោក​ Tarun Pathak ​នាយករង​នៅ​ Counterpoint បាន​និយាយ​ថា​ បើ​ប្រៀបធៀប​ព្រឹត្តិការណ៍​លក់ក្នុង​ថ្ងៃ​ពិសេស​នៅ​​ប្រទេស​ចិន​ និង​សហរដ្ឋអាមេរិក​ ដូចជា​ Singles day និង​ Black Friday ប្រទេស​ឥណ្ឌា​បាន​តាម​ទាន់​នៃ​ការ​លក់​សម្រាប់​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ទាំង​នេះ​។

មែន​ទែន​ទៅ​ ចំនួន​លក់​ស្មាតហ្វូន​សរុប​ត្រឹម​ ៦ ថ្ងៃ​ ក្នុង​ប្រទេស​ឥណ្ឌា​កើន​លើស​ព្រឹត្តិការណ៍​ Black Friday ឆ្នាំ​មុន​ក្នុង​សហរដ្ឋអាមេរិក​។

អំឡុង​ពេល​សប្តាហ៍​នៃ​ ព្រឹត្តិការណ៍​ Big Billion Days របស់​ Flipkart និង​ Great Indian Festival Sale របស់​ Amazon ស្មាតហ្វូន​សរុប​ 85% បាន​លក់​ចេញ​ក្នុង​ប្រទេស​ឥណ្ឌា​តាម​ Online។

ស្មាតហ្វូន​ចិន​ពី​ក្រុមហ៊ុន​ Xiaomi, OnePlus និង​ Honor មាន​ការ​លក់​ល្អ​ទាំង​លើ​ Flipkart និង​ Amazon។ បើ​តាម​ទិន្នន័យ​ពី​ Counterpoint ក្រុមហ៊ុន​ Xiaomi មាន​មូលដ្ឋាន​នៅ​ Beijing ស្ថិត​នៅ​កំពូល​បញ្ជី​ក្រុមហ៊ុន​លក់​ដាច់​បំផុត​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ QZ ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់