• 2018-10-14 03:52:17
  • ព័ត៌មាន

ខ្មាស​គេ​តិច​អី! Razer យក iPhone មក​ផ្សាយ​ពី​ស្មាតហ្វូន​ថ្មី

  • 2018-10-14 03:52:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Razer បាន​សាង​កំហុស​ដ៏​អាម៉ាស់​មួយ​​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​បាន​ប្រើ​ប្រាស់​ iPhone ដើម្បី​ផ្សាយ​ពី​ស្មាតហ្វូន Razer Phone 2 លើ​គណនី Twitter របស់​ខ្លួន។

កំហុស​បច្ចេកទេស​​របស់​ Razer ​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ YouTuber ​មួយ​រូប​ឈ្មោះ​ Marque Brownlee។ អ្នក​កាន់​កាប់​គណនី​ Twitter របស់​ Razer ទំនង​ជា​បាន​ប្រើ​ប្រាស់​ iPhone ដើម្បី​ផ្សាយ​ពី​ Razer Phone 2 ដែល​ទើប​ប្រកាស​ចេញ​កាល​ពី​​​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។

​​​​​នេះ​មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​ក្រុមហ៊ុន​ស្មាតហ្វូន​ប្រើ​ប្រាស់​ iPhone ដើម្បី​ផ្សាយ​ពី​ផលិតផល​ថ្មី​របស់​ខ្លួន។ កន្លង​ទៅ​ BlackBerry និង LG ក៏​ធ្លាប់​ខុស​បច្ចេកទេស​​លើ​ចំណុច​នេះ​ដែរ៕​

ចុចអាន៖

ប្រភព៖ Twitter ប្រែ​សម្រួល៖ សុខហេង

មតិយោបល់