• 2018-10-16 02:26:32
  • ចំណេះដឹង

មិន​ឲ្យ​អ្នកគាំទ្រ​ទាស់ចិត្តទៀតទេ កម្មវិធី​កាមេរ៉ាលើ​ Pixel អាច​ប្រើ​ Microphone បន្ថែម​ពី​ក្រៅ​បាន​

  • 2018-10-16 02:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំបូរ​ Pixel របស់ Google មាន​កាមេរ៉ា​ល្អ​គាប់ចិត្ត​ពី​សំណាក់​អ្នក​ប្រើប្រាស់​ជា​ច្រើន​ ប៉ុន្តែ​បញ្ហា​មួយ​ ចំពោះ​អ្នក​និយម​ប្រើ​ទូរសព្ទ​ថត​រូប​នោះ​គឺ​ បច្ចុប្បន្ន​មិន​អាច​ភ្ជាប់​ប្រើ​ Microphone ក្រៅ​បាន​ទេ​ក្នុង​កម្មវិធី​កាមេរ៉ា​។ ប៉ុន្តែ​នេះ​នឹង​ប្រែប្រួល​នៅ​សប្តាហ៍​ក្រោយ​។​

កម្មវិធី​កាមេរ៉ា​មួយ​ចំនួន​ (ទាញ​យក​ប្រើ​បន្ថែម​) លើ​ Pixel អាច​ប្រើ​ Microphone ក្រៅ​បាន​ លើកលែង​តែ​លើ​កម្មវិធី​កាមេរ៉ា​ដើម​មក​ជាមួយ​ប្រព័ន្ធ​។

បុគ្គលិក​ Google បាន​ផ្តល់​យោបល់​ (Comment) លើ​ទំព័រ​ Support របស់​ Pixel ដើម្បី​ជូន​ដំណឹង​ដល់​អ្នក​ប្រើប្រាស់​ដែល​បាន​ស្នើ​ចង់​បាន​មុខងារ​នេះ​ជា​យូរ​។ ខ្លឹមសារ​នោះ​គឺ​ "នេះ​ជា​ក្រុម​វិស្វករ​ Pixel Camera។ យើង​បាន​យក​ចិត្ត​ទុក​ដាក់​លើ​សំណើ​នេះ​តាំង​ពី​ដើម​មក​ ហើយ​នេះ​ជា​ដំណឹង​ល្អ​។ យើង​នឹង​ផ្តល់​ការ​ Support អាច​ភ្ជាប់​ប្រើ​ Microphone ក្រៅ​បាន​ក្នុង​កម្មវិធី​កាមេរ៉ា​ (Default) សម្រាប់​រាល់​អំបូរ​ Pixel នៅ​ថ្ងៃ​ទី​ ១៨ ខែ​តុលា​។"

ព័ត៌មាន​នេះ​ នឹង​គួរ​តែ​ជា​ដំណឹង​ដ៏​ល្អ​សម្រាប់​អ្នក​កំពុង​ប្រើ​ Pixel ថត​ធ្វើ​វីដេអូ​នានា​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ androidpolice ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់