• 2018-10-12 09:30:16
  • គន្លឹះ

ដឹង​ស្នៀត​ពិសេស​នេះ គ្មាន​នរណា​ម្នាក់​ដឹង​ថាអ្នក Leave ចេញ​ពី​ Group ឡើយ

  • 2018-10-12 09:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​អត់ ពេល​មិត្តភ័ក្ដិ​បង្កើត​គ្រុប ហើយ​មាន​អ្នក Leave ចេញ ម្នាក់ៗ​ច្បាស់​ជា​សួរ​គ្នា អញ្ចេះ​មួយអញ្ចោះ​ពីរ ឬហេតុ​អ្វី​អ្នកនេះ​ចេញ អ្នក​នោះ​ចេញ។ ដូច្នេះ​ដើម្បី​ឱ្យ​គេ​និយាយ ឬ​អន់ចិត្ត​គ្នា​នោះ Sabay មាន​វិធីសាស្ត្រ​សាមញ្ញ​មួយ ហើយ​ប្រិយមិត្ត​​មួយ​ចំនួន​​ក៏​ធ្លាប់​បាន​ដឹង​ដែរ។ អនុវត្តន៍ តាម​ជំហាន​ដូច​ខាងក្រោម៖ ​

សម្រាប់​កុំព្យូទ័រ

ចូល​ទៅ​កាន់​គ្រុប ដែល​អ្នក​ចង់ Leave ចេញ។ បើ​នៅ​លើ​កុំព្យូទ័រ បន្ទាប់​ពី​ឈ្មោះ​គ្រុម អ្នក​នឹង​ឃើញ រូប​វីដេអូ ទូរសព្ទ សញ្ញា Option ឬ លើ​ទូរសព្ទ​គេ​ច្រើន​ហៅ​ថា Setting និង​ចុង​ក្រោយ​ជា​រូប​សញ្ញា "ខ្វែង" ​។

បន្ទាប់​មក​ជ្រើស​​យក​សញ្ញា Option ឬ Setting។ ចុច​លើ​វា អ្នក​នឹង​ឃើញ​ឃ្លា Open in messager, culor, Nickname, Conversation name, add people, Members, Creat Facebook group, Creat Facebook event, Mute Conversation, Ignore Message, Leave Group, Something's wrong និង​ចុងក្រោយ Delete Conversation។

ក្នុង​ចំណោម​ឃ្លា​ទាំង​អស់​នេះ អ្នក​ត្រូវ​យក Ignore Messages។ យក​ឃ្លា​នេះ​ហើយ បាន​ន័យ​ថា អ្នក​នឹង​មិន​បាន​ឃើញ​សារ​ឆ្លើយឆ្លង និង​តប​​អ្វី​ទាំងអស់ ប៉ុន្តែ​អ្នក​នៅ​ក្នុង​គ្រុប​ហ្នឹង​ដដែល។ ត្រង់​នេះ​មាន​ន័យ​ថា ពេល​គេ​ Search ឈ្មោះ​អ្នក អ្នក​នៅ​ក្នុង​ហ្នឹង​ដែរ មិន​បាន​ទៅ​ណា​ទេ តែ​បើ​អ្នក​ហ៊ាន​យក​ឃ្លា Leave Group នោះ​គេ​គ្រប់​គ្នា នឹង​ដឹង​ថា​អ្នក Left the group។

សម្រាប់​ទូរសព្ទ​ដៃ

ចំពោះ​ទូរសព្ទ​ដៃ​វិញ មិន​ខុស​គ្នា​ប៉ុន្មាន​ទេ គ្រាន់​តែ​ផ្លាស់ប្ដូរ​ភាសា​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ក្នុង​ទូរសព្ទ បើ​ចង់​ចេញ អ្នក​ត្រូវ​​ Click លើ​ឈ្មោះ​គ្រុប ដែល​ចេញ​ចង់​ចេញ។ Scroll ចុះ​ក្រោម​អ្នក​នឹង​ឃើញ​ឃ្លា​ថា "Ignore Group” នៅ​ក្បែរ​ឃ្លា Leave Group ដែរ។ គ្រាន់​តែ​ចុច​លើ​វា ជា​ការ​ស្រេច។

សូម​បញ្ជាក់​ម្ដង​ទៀត ពេល​អ្នក​ជ្រើស​យក Ignore Messages ឬIgnore Group (សម្រាប់​លើ​ទូរសព្ទ​ដៃ) មាន​ន័យ​ថា អ្នក​នឹង​មិន​ឃើញ មិន​អាច​តប​សារ​អ្វី​ទាំង​អស់ ហើយ​ក៏​គ្មាន​សារ​អ្វី​ពី​គ្រុប​ដែល​អ្នក Ignore មក​រំខាន​អ្នក​​ទៀត​ដែរ ប៉ុន្តែ​ឈ្មោះ​របស់​នៅ​ក្នុង​គ្រុប​នោះ​ដដែល មិន​បាត់​ទៅ​ណា​ទេ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់