• 2018-10-06 07:09:50
  • ផលិតផលថ្មី

មើល​រាង KIA SORENTO ២០១៩ ទើប​ដល់​ខ្មែរ​ក្ដៅៗ ជាមួយ​ប្រូម៉ូសិន​មាស ១គីឡូ

  • 2018-10-06 07:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន KIA MOTORS CAMBODIA បាន​បង្ហាញ​រូបរាង​រថយន្ត SORENTO ២០១៩ ហើយ កាល​ពី​យប់​មិញ ព្រម​ទាំង​ប្រកាស​ប្រូម៉ូសិន​មាស​សុទ្ធ ១គីឡូ ដោយ​គ្រាន់តែ​ទិញ​រថយន្ត​ម៉ូដែល​ណា​ក៏​បាន អ្នក​នឹង​ទទួល​បាន​សន្លឹក​ដើម្បី​ចាប់​រង្វាន់​ធំ​នេះ ឬ​រង្វាន់​ផ្សេងៗ​ទៀត។

KIA SORENTO សេរ៊ី​ថ្មី​នេះ មាន​ម៉ាស៊ីន​ម៉ាស៊ូត​កម្លាំង 2.2L ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨វគ្គ កៅអី ៣ ជួរជាមួយ​ពូក​ស្បែក​ពី​រោងចក្រ​ប្រទេស​កូរ៉េ ប្រព័ន្ធAWD និង LED Day Running Light សម្រាប់​លម្អ​ពេល​ថ្ងៃ។

អ្នកនាង ម៉ៅ សុខណេង ប្រធាន​គ្រប់​គ្រង​ផ្នែក​លក់ អេ & អេ អូតូ គ្រុប ខូអិលធីឌី ដែល​ជា​តំណាង​ចែកចាយ​ផ្ដាច់​មុខ​ឡាន KIA នៅ​កម្ពុជា បាន​និយាយ​ថា KIA ជា​ប្រភេទ​រថយន្ត​រចនា​ឡើង​ដោយ Designer ជន​ជាតិ​អាល្លឺម៉ង់ ហើយ​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​យូរ​មក​ហើយ ពិសេស​នៅ​លើ​ទីផ្សារ​អឺរ៉ុប។

ក្រៅពី SORENTO រថយន្ត​ម៉ាក Kia ដែល​នាំ​ចូល និង​ចែក​ចាយ​ផ្ដាច់​មុខ​នៅ​កម្ពុជា​ដោយ​ក្រុមហ៊ុន HGB Group Co.,ltdក៏​មាន​ម៉ូដែល​ផ្សេង​ដូចជា KIA Grand Carnival, Picanto និង​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ចំណុះ​1.4T គឺ KIA K3000s។

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​ឡាន​ទាំង​អស់​របស់ Kia អាច​ទៅ Showroom ផ្ទាល់​នៅ​អគារ​លេខ ៣៧៩ ផ្លូវ​សហ​ព័ន្ធ​រុស្សី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ ឬ​ទូរសព្ទ​លេខ 095 999 799 /095 999 191

អត្ថបទ៖ វិទូ

មតិយោបល់