• 2018-09-27 02:22:23
  • ចំណេះដឹង

ថត​រូប​បែប Macro ស្អាត ត្រូវ​សិក្សា​ពី​ពន្លឺធម្មជាតិ​ ប្រើត្រូវ​ចំណេញ​មិនស្ទើរ

  • 2018-09-27 02:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពន្លឺ​ធម្មជាតិ ផ្តល់​ប្រយោជន៍​ច្រើនក្នុង​ការ​ថតរូប។ អ្នក​ថត​រូប​អាច​ទាញ​ប្រយោជន៍ ពីការ​ប្រើប្រាស់​ពន្លឺ​ធម្មជាតិ​ជាពិសេស​រូប​ប្រភេទ Macro ហើយ​ត្រូវ​ប្រើ​​ឲ្យ​ត្រូវ​ស្រប​តាម​ទិដ្ឋភាព​ជាក់ស្តែង​ ។ ពន្លឺ​ធម្មជាតិ បែង​ចែក​ជា ៥ ប្រភេទ​រួម​មាន​៖

Sunny Light

ពន្លឺ​ថ្ងៃ​ត្រង់ មាន​ពន្លឺ​ចាំង​ខ្លាំង​ អាច​ពិបាក​ដល់​កាមេរ៉ា​ផលិត​រូបភាព ចេញ​ព្រាល​ពណ៌ស ឬ​បង្កើត​ជា​ស្រមោល ដែល​មិន​សូវ​ទាក់ភ្នែក​។ ត្បិត​ថា​ថ្ងៃ​ត្រង់ ស្រលះ​ល្អ ងាយស្រួល​ចេញ​ដើរ​កម្សាន្ត ប៉ុន្តែ​ក៏​មាន​ឧបសគ្គ​ច្រើន​ដែរ ចំពោះ​ការ​ថតរូប​។ 

ការ​ថតរូប​ប្រភេទ Macro តម្រូវ​មាន​ពន្លឺ​ស្រទន់​។ 

Cloudy Light

ពពក​បាំង​ពន្លឺ​ថ្ងៃ​បង្កើត​ជា​ពន្លឺ​ស្រទន់ ជួយ​ធ្វើ​ឲ្យ​ពណ៌​លើ Subject លេច​បាន​ល្អ ដូចជា​រូប​ផ្កា​ ចេញ​មក​ស្អាត​តែ​ម្តង​។ 

បើ​ចង់​ថតរូប Macro ផ្ដោត​លើ​រូប​ផ្កា គួរ​ប្រើ​ពន្លឺ​ថ្ងៃ​ស្រទន់​ ជួយ​បំភ្លឺ ពណ៌​លេច​បាន​ល្អ ហើយ​រូបភាព​មើល​ពេញ​ភ្នែក​។ 

Evening Frontlight

ពន្លឺ​បែប​នេះ ​កើត​មាន​ពេល Golden Hours គឺ​រយៈពេល​ពីរ​ម៉ោង ក្រោយ​ថ្ងៃរះ និង​ពីរ​ម៉ោង​មុន​ថ្ងៃ​លិច​។ 

កំឡុង​ពេល​នេះ ពន្លឺ​ចាំង​ចេញ​ពណ៌​មាស ស្រស់​ស្អាត​មែនទែន​។ បើ​ព្រះអាទិត្យ​ស្ថិត​នៅ​ពី​ក្រោយ​អ្នក នឹង​ឃើញ​ទិដ្ឋភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ 

Evening Backlight

ពន្លឺ​នេះ​ដូច​ខាង​លើ​ដែរ គ្រាន់​តែ​ពន្លឺ​ថ្ងៃ​គួរ​តែ​ស្ថិត​នៅ​ពី​មុខ​អ្នក​តែ​ម្តង​។ នេះ​អាច​បង្កើត​ស្រមោល​ពណ៌​មាស ចាំង​ពី​មុខ​ធាតុ បាន​ល្អ​។ 

ពេល​ថត អាច​តម្រង់​កាមេរ៉ា​ឲ្យ​ចំ​ពន្លឺ ដោយ​ឲ្យ​ពន្លឺ​ថ្ងៃ​ងាក​ចេញ​បន្តិច​ពី​ទិដ្ឋភាព បង្កើត​ចំណាំង​ស្រាល​ៗលើ Subject។ 

Evening Shade

Subject ស្ថិត​នៅ​ក្រោម​ម្លប់ ដោយ​ធាតុ​នានា ដូចជា ដើមឈើ ឬ​អ្នក​ថតរូប នា​ពេល​ល្ងាច​។ 

បើ​អាច​បង្កើត​ម្លប់​លើ Subject ខណៈ​ប្រើ​ផ្ទៃ​ខាងក្រោយ​លាត មិន​មាន​ស្រមោល​លើ រូបភាព​នឹង​លេចធ្លោ​។ ផ្ទៃ​ខាងក្រោយ នឹង​ចេញ​ជា​ពណ៌​មាស​ស្រាល ខណៈ​រូប Subject ចេញ​មក​ស្មើ​សាច់​ល្អ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Digital Photography School ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់