• 2018-09-20 10:59:55
  • ព័ត៌មាន

ចាយលុយបែបមនុស្សឆ្លាតត្រូវការពារ Digital Wallet អ្នកតាមវិធីនេះ

  • 2018-09-20 10:59:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​អ្នក​ទូទាត់​ប្រាក់​តាម​រយៈ​ទូរសព្ទ​ដៃ​​ ដោយ​ប្រើ​កាត​បង់ ឬក៏​ប្រគល់​ទូរសព្ទ​របស់អ្នក​ទៅ​ឲ្យ​អ្នក​គិតលុយ​នៅ​តាម​ផ្សារ​ទំនើប​ដើម្បី​ស្កេន​​កាត​សមាជិក នោះ​អ្នក​កំពុង​តែ​ប្រើប្រាស់​កាបូប​លុយ​តាម​ប្រព័ន្ធ​ឌីជីថល​ហើយ។ តើ​អ្នក​ធ្លាប់​គិត​ថា​អ្នក​កំពុង​ប្រើ​វា​ដោយ​សុវត្ថិភាព​ដែរ​ឬទេ?

កាត​នីមួយៗ ​ដែល​អ្នក​បាន​បញ្ចូល​ក្នុង​កាបូប​​ឌីជីថល​មាន​ផ្ទុក​ព័ត៌មាន​ផ្ទាល់ខ្លួន ​ដែល​អ្នក​ចាំបាច់​ត្រូវតែ​ការពារ។ ទោះ Visa ធានា​នូវ​សុវត្ថិភាព​ប្រតិបត្តិការ​​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ក៏​ត្រូវ​មាន​វិធានការ​​រក្សា​ព័ត៌មាន​នោះ​​ឲ្យ​មាន​សុវត្ថិភាព​​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

Visa បាន​បង្កើត​​វិធីសាស្ត្រ​សំខាន់​បំផុត​សម្រាប់​លោកអ្នក ក្នុង​ការ​ការពារ​គណ​នី​នោះ​គឺ ពាក្យ​ថា “LOK” ដែល​សម្រាយ​ជា​ភាសា​ខ្មែរ​ដូច​ខាង​ក្រោម​៖

  • Lock (​ចាក់សោ​)៖ ការពារ​ឧបករណ៍​​អេឡិចត្រូនិក​​របស់​អ្នកជាមួយ​លេខ​សម្ងាត់ ទាញ​យក​ប្រភេទ​កម្មវិធី​ដែល​អ្នក​ស្គាល់​ច្បាស់លាស់ ប្រើប្រាស់​ប្រព័ន្ធ​​អ៊ីនធឺណិត ឬ​ប្រភេទ​កម្មវិធី​ដែល​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព និង​ឧស្សាហ៍ Update កម្មវិធី​​ទាំង​នោះ។​

  • Only You (​មាន​តែ​អ្នក​តែ​ប៉ុណ្ណោះ​ដែល​ដឹង​ពី​ព័ត៌មាន​សំ​ខាន់ៗ​)៖ បង្កើត​លេខ​សម្ងាត់​តែមួយ​ខុស​ពី​លេខ​សម្ងាត់​នៃ​​ទូរសព្ទ​របស់​អ្នក ​សម្រាប់​កាបូប​លុយ​បែប​ឌីជីថល និង​មិន​ត្រូវ​សរសេរ​ចំណាំ​ឈ្មោះ​ព័ត៌មាន​ដែល​ទាក់ទង​ជាមួយព៌ត័​ហិរញ្ញវត្ថុ​ដូចជា ​PIN ​ជា ដាច់ខាត ហើយ​ត្រូវ​រក្សា​លេខ​សម្ងាត់​នៅ​កន្លែង​សុវត្ថិភាព​បំផុត​។​

  • Know Who To Call (​ចាំ​លេខ​ទូរសព្ទ​​ធនាគារ​ដែល​ចេញ​កាត​)៖ ចងចាំ​លេខ​ធនាគារ​ដែល​ចេញ​កាត​ដើម្បី​ទាក់ទង​ទៅ​ភ្លាមៗ ក្នុង​ករណី​ដែល​អ្នក​ជួប​បញ្ហា ដូច​ករណី​ជ្រុះ ឬ​ចោរលួច​​ទូរសព្ទ​ជាដើម។

ធ្វើ​តាម​ការ​ណែនាំ​ទាំង​អស់​នេះ អ្នក​នឹង​កាន់​តែ​មាន​សុវត្ថិភាព​បន្ថែម​ទៀត ​ក្នុង​ការ​ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន៕

អត្ថបទ៖ សុខណា

មតិយោបល់