• 2018-09-20 09:30:00
  • ព័ត៌មាន

King of Cards អាប់​ដេត​ថ្មី ក្រាហ្វិក​ឡូយ​កប់ អាច​កក់​បន្ទប់​មួយ​ដាច់​បាន

  • 2018-09-20 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​ថ្មីៗ​នេះ King of Cards បាន​ផ្លាស់​ប្តូរ​មុខ​មាត់ថ្មី​ ដោយ​បាន​ដាក់​បញ្ចូល​នូវ​រចនាបថ​ថ្មី ជាមួយ​ទម្រង់​នៃ​គណនី​ថ្មី​ប្លែក ការ​បើក​ឲ្យ​ប្រើប្រាស់​នូវ​មុខងារ​ជា​ច្រើន​សំរាប់​អ្នក​លេង​ជា​លក្ខណះ Guess ​និង​ការ​កែ​សម្រួល​នូវ​បញ្ហា​មិន​ប្រក្រតី​ជា​ច្រើន​ដែល​តែង​តែ​កើត​មាន​ឡើង​កន្លង​មក​នេះ។

King of Cards គឺ​ជា​ហ្គេម​បៀរ​មួយ​ប្រភេទ​ដែល​បាន​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​ផ្ទាល់ ហើយ​វា​ក៏​ជា​ហ្គេម​ដែល​កំពុង​មាន​សន្ទុះ​ប្រជាប្រិយភាព​ខ្លាំង​បំផុត​និង​មាន​ចំនួន​អ្នក​លេង​ច្រើន​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ។

ហ្គេម​នេះ​ត្រូវ​បាន​និយម​លេង​គ្រប់​ស្រទាប់​យុវវយ័​ក៏​ដូច​ជា​វ័យ​កណ្តាល​ហើយ​វា​បាន​ផ្តល់​ឲ្យ​អ្នក​លេង​នូវ​ជំរើស​ក្នុង​ការ​លេង​ដូច​ជា​ការ​ជ្រើសរើស​ប្រភេទ​បៀរ ​កាតេ ​ស៊ីគួ ​និង ​ទៀនលេន ដែល​សុទ្ធ​សឹង​តែ​ជា​ប្រភេទ​បៀរ​ល្បី​ៗ​និង​មាន​ចំនួន​អ្នក​លេង​ច្រើន​បំផុត។

​King of Cards​បាន​ផ្តល់​ឲ្យ​អ្នក​លេង​នូវ​អារម្មណ៍​សប្បាយ​រីករាយ​និង​ងាយស្រួល​ក្នុង​ការ​លេង​ដោយ​ពួកគេ​អាច​លេង​ជាមួយ​មិត្តភក្តិ ឬ​ ក្រុម​គ្រួសារ​របស់​ពួកគេ​បាន​គ្រប់​ពេល​វេលា​និង​គ្រប់​ទី​កន្លែង​ទោះ​បី​ជា​ពួកគេ​ស្ថិត​នៅ​ទីតាំង​ខុស​គ្នា​ក៏​ដោយ។

លើស​ពី​នេះ​ទៅ​ទៀត​អ្នក​លេង​ក៏​អាច​រីករាយ​ក្នុង​ការ​ប្រើប្រាស់​នូវ​មុខងារ​មួយ​ចំនួន​កំឡុង​ពេល​លេង​ដូច​ជា ការ​ជជែក​លេង​ជាមួយ​មិត្តភក្តិ ការ​ប្រើប្រាស់ Stickers Cute Cute ​ក៏​ដូចជា​ការ​បង្ហោះ​សារ​ខ្លីៗ​នៅ​ក្នុង​ហ្គេម។ បន្ថែម​ពី​នោះ​អ្នក​លេង​ក៏​អាច​ជួល​បន្ទប់​ផ្ទាល់​ខ្លួន​មួយ​ដើម្បី Invite មិត្តភក្តិ ឬ​ក្រុម​គ្រួសារ​មក​លេង​ជុំ​គ្នា​បាន​ផង​ដែរ។

កាន់​តែ​ពិសេស​ជាង​នេះ​ទៀត​នោះ នា​ពេល​ខាង​មុខ​នេះ​ក្រុម​ការងារ​នឹង​ដាក់​បញ្ចូលនូវ Events ថ្មីៗ ​មុខងារ​កម្សាន្ត​ប្លែកៗ​ជា​ច្រើន​ប្រភេទ​ទៀត ថែម​ទាំង​ផ្តល់​ជូន​នូវ​រង្វាន់​ជា​ច្រើន​សំរាប់​តបស្នង​នូវ​ការ​គាំទ្រ​របស់​អ្នក​លេង​៕

អ្នក​អាច​ទាញ​យក​តាម​រយៈ Link ខាងក្រោម៖

អត្ថបទ៖ រក្សា

មតិយោបល់