• 2018-09-20 07:47:14
  • ព័ត៌មាន

Drone តូចច្រឡឹង តម្លៃ​ត្រឹម ១០០​ ដុល្លារ ឡូយ​ត្រង់​អាច​បត់ដាក់​ហៅប៉ៅ​ខោ​បានទៀត

  • 2018-09-20 07:47:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រៀង​តូច​​ច្រឡឹង Drone អាច​បត់​ដាក់​ហោប៉ៅ​ខោ​មួយ​នេះ មាន​ឈ្មោះ​ថា Drone 720X តម្លៃ​ត្រឹម​តែ​ ១០០​ ដុល្លារ​ប៉ុណ្ណោះ។

Drone 720X ទំហំ​ប៉ុន Smartphone និង​​តម្លៃ​ធូរ​ថ្លៃ​នេះ ត្រូវ​បាន​រចនា​ឡើង​ដោយ វិស្វករ​ពីរ​នាក់។ វា​ងាយ​ស្រួល​ប្រើប្រាស់ គ្រប់គ្រង អាច Livestream ថត​រូប Selfiesនិង​​វីដេអូ​ក្នុង​កម្រិត HD។ មិន​តែ​ប៉ុណ្ណោះ វា​អាច​ក្រឡាប់​បាន​យ៉ាង​ល្អ តាម​ការ​បញ្ជា​របស់​អ្នកប្រើប្រាស់។ ​ តើ​វា​ដំណើរ​ការ​យ៉ាងដូចម្ដេច? វា​ងាយ​ស្រួល Set up ណាស់។ ដំបូង​ត្រូវ​ដំឡើង App រួច​ Scan QR Code។ បន្ទាប់​មក​ដាក់​ថ្ម ភ្ជាប់​ Drone របស់​អ្នក​ ហើយ​ចាប់​ផ្ដើម​ធ្វើ​ដំណើរការ App។ តិច​ជាង​១០​វិនាទី​ប៉ុណ្ណោះ អ្នក​នឹង​អាច​ចាប់​ផ្ដើម​ប្រើ​វា​បាន។

បើ​តាម​ប្រភព Drone នេះ គឺ​មាន​អាច​បត់​បាន រាង​តូច គុណភាព​កាមេរ៉ា និង​មាន​​តម្លៃ​សមរម្យ។ ចំណែក​ចំណុច​ពិសេស​ផ្សេង​ទៀតមាន៖

-មាន 6-axis Gyro បច្ចេកវិទ្យា​រក្សា​លំនឹង

-មាន 3D Flips and Rolls អាច​វិលត្រឡប់​បាន​យ៉ាង​ល្អ

-មាន Headless mode បច្ចេកវិទ្យា​បញ្ជា​ពី​ចម្ងាយ

-មាន Height Hold បច្ចេកវិទ្យា​លំនឹង​ពេល​ហោះហើរ និង​ចុះចត

-មាន WiFi FPV ងាយ​ស្រួល​គ្រប់គ្រង​តាម​ទូរសព្ទ​ដៃ

-មាន HD camera បង្កើត​រូប​ថត និង​វីដេអូ​ដ៏​អស្ចារ្យ។

អ្នកអាច​ទិញ​បាន​តាម​ តំណភ្ជាប់​នេះ

ទស្សនា​វីដេអូ!

ប្រភព៖ Prolifestylist ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់