• 2018-09-20 06:45:11
  • ព័ត៌មាន

តោះៗ ចូល​ប្រកួត 3D Conquest ឈ្នះ​រង្វាន់ ១២ ម៉ឺន​ដុល្លារ ហើយបានទៅលេងអាមេរិកទៀត

  • 2018-09-20 06:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CIMB Group រៀបចំ​​កម្មវិធី​ប្រកួត 3D Conquest ក្នុង​គោល​បំណង​ទាក់ទាញ​យុវជន​ឆ្នើម​ផ្នែក​ឌីជីថល និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ជាមួយ​​ផ្នត់​គំនិត​ជា​សហគ្រិន​ឈ្លាសវៃ​។ កម្មវិធី​​យក​លំនាំ​តាម​បែប Hackathon នេះ មាន​វិញ្ញសារ ៣ ប្រភេទ ដូចជា​​វិទ្យាសាស្ត្រ​ទិន្នន័យ (Data Science) បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) និង​ការ​សរសេរ​កូដ (Coding)។ ​

ជយលាភី​ថ្នាក់​តំបន់​ នឹង​ទទួល​បាន​រង្វាន់​ទឹកប្រាក់​សរុប​ចំនួន ១២​ម៉ឺន​ដុល្លារ​អាមេរិក រួម​ជា​មួយ​​បទពិសោធន៍​​ទៅ​ទស្សនកិច្ច​ទៅកាន់​តំបន់​ល្បីល្បាញគឺ Silicon Valley នៅ​សហរដ្ឋអាមេរិក បូក​ផ្សំ​នឹង​​ឱកាស​ការងារ​​នៅ​​ធនាគារ CIMB ក្រោយ​ពី​បញ្ចប់​ការសិក្សា​ផង​ដែរ។

ក្រុម​បេក្ខជន​ដាក់ពាក្យ​នឹង​ធ្វើការ​ប្រកួតប្រជែង​កម្រិត​ប្រទេស ក្នុងខែ ​វិច្ឆិកា ឆ្នាំ​ ២០១៨ មុន​នឹង​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នាទី​ក្រុង​កូឡា​ឡាំ​ពួ​រ ក្នុង​ខែ មករា ឆ្នាំ​ ២០១៩​។

ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី បាន​ចូល​រួម​សហការ​ជា​ដៃគូ​ផ្លូវការ សម្រាប់​រយៈពេល ​៤ ​ឆ្នាំ​ជាប់​គ្នា សម្រាប់​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​​អភិវឌ្ឍន៍​​យុវ​ជន​របស់ CIMB Group​។ ឯ​ដៃគូ​មកពី​វិស័យ​បច្ចេកវិទ្យា រួមមាន​ក្រុមហ៊ុន Amazon ក្រុមហ៊ុន Cloudera Fusionex ក្រុមហ៊ុន Oracle និង SAS ម៉ាឡេស៊ី​។ កម្មវិធី​ប្រកួត 3D Conquest របស់​ស៊ី CIMB ត្រូវបាន​គាំទ្រ​ដោយ​ក្រសួង​អប់​រំ​ឧត្តម​សិក្សា​នៃ​ប្រទេស​ម៉ាឡេស៊ី កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល​ម៉ាឡេស៊ី (MDEC) និង Big Community​។

លោកស្រី Dato’ Hamidah Naziadin នាយិកា​ធន​ធាន​មនុស្ស​របស់ CIMB Group បាន​ឲ្យ​ដឹង​ថា​៖ "​ក្នុងនាម​ជា​ធនាគារ​សាកល​ឈានមុខ​គេ​មួយ ក្នុង​តំបន់​អាស៊ាន យើង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឃ​​ធនធានមនុស្ស​ក្នុង​តំបន់។ ហើយ​កម្មវិធី 3D Conquest នេះ​គឺជា​មធ្យោបាយ​មួយ ក្នុង​ចំណោម​មធ្យោបាយ​ជាច្រើន​ទៀ​ត ដែល CIMB Group ជំរុញ​​ឲ្យ​យុវជន​ក្នុង​តំបន់​អាស៊ាន ទទួល​បាន​ឱកាស​ល្អៗ នៅ​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ នា​ពេល​បច្ចុប្បន្ន​នេះ"​។

​​សម្រាប់​ព័ត៌មាន​លម្អិត អំពី​ការ​ចុះ​ឈ្មោះ និង​កម្មវិធី​ប្រកួត 3D Conquest របស់​ធនាគារ ស៊ី​អាយ​អិម​ប៊ី សូម​ចូល​ទៅកាន់​ 3dconquest.cimb.com

អត្ថបទ៖ សុខណា

មតិយោបល់