• 2018-09-20 02:17:09
  • ចំណេះដឹង

បច្ចេកទេស​ថតរូប​ប្រើ Double Exposure ផលិត​រូបភាព​បែប​ច្នៃប្រឌិត​

  • 2018-09-20 02:17:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស៊េរី​កាមេរ៉ា DSLR និង Mirrorless ជាច្រើន​មាន​មុខងារ Double exposure mode ស្រាប់​ ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ថត មិន​ពិបាក​កំណត់​ប្លង់ និង​កម្រិត Exposure ឲ្យ​ស្រដៀង​គ្នា​នៃ​រូបភាព​ពីរ​នៃ​ទិដ្ឋភាព​តែ​មួយ​។ 

Subject ភ្លឺ​តែងតែ​បង្ហាញ​បាន​ល្អ ពេល​ផ្គួប​នឹង Subject ងងឹត​។ បើ​ថតរូប Portrait ហើយ​ទីតាំង​ប្រឈម​នឹង​ផ្ទៃ​ខាងក្រោយ​ពណ៌ខ្មៅ ពេល​ថតរូប​ទីពីរ​ជាមួយ​ប្លង់​ខុសគ្នា នឹង​អាច​ឃើញ​កម្រិត Exposure រូប​ទាំងពីរ​បាន​ច្បាស់​។ 

ទាំង​កាមេរ៉ា DSLR និង Mirrorless អាច​ថត​ប្រើ Double exposure ហើយ​កាមេរ៉ា Mirrorless អាច​បង្ហាញ​លក្ខណៈ​ត្រួត​ស៊ីគ្នា​នៃ​កម្រិត Exposure ទីមួយ ពេល​ថតរូប​កម្រិត Exposure ទីពីរ ទាំង​ក្នុង Electronic Viewfinder និង​អេក្រង់ LCD។ បើ​ប្រើ DSLR ជាមួយ​មុខងារ​នេះ កាន់​តែ​ងាយស្រួល ថត​ប្រើ Live View អាច​មើល​ឃើញ​លទ្ធផល​បាន​ច្បាស់​។ រាល់​កាមេរ៉ា​មាន​ភាព​ខុសគ្នា ខ្លះ​អាច​ថត​ប្រើ Double exposure ជាមួយ​ទម្រង់ JPEG ហើយ​ខ្លះ​ជាមួយ​ទម្រង់ RAW។​

របៀប​ថត​ប្រើ​មុខងារ Double exposure ក្នុង​កាមេរ៉ា​ ១) កំណត់​ប្រើ Double exposure mode

កំណត់​កាមេរ៉ា​ថត​ប្រើ Double exposure អាច​ប្រើ​ប៊ូតុង Dial លើ​តួ​កាមេរ៉ា ឬ​ជ្រើសរើស Setting ក្នុង Menu។ កំណត់​កាមេរ៉ា​ទៅ Aperture priority ប្រើ Aperture ល្មម​ដូចជា f/5.6 និង​ប្រើ Exposure Compensation បើ​មាន​តម្រូវការ​។ 

២) ថត

ប្រើ Live View ក្នុង​ការ​ចាប់​ប្លង់​ថតរូប​ទីមួយ រួច​ធ្វើ​តាម​ការ​ណែនាំ​លើ​អេក្រង់ ហើយ​ប្រើ​រូបភាព​មាន​កម្រិត Exposure ទីមួយ ផ្គូផ្គង​ថតរូប​ទី​ពីរ​។​ អាច​កែប្រែ Exposure Compensation បើ​មាន​តម្រូវការ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​។ 

ការ​កាត់ត​

Double exposure អាច​ច្នៃ​បាន​ដោយ​ការ​បន្សំ​រូបភាព​ពីរ ក្នុង​កម្មវិធី Photoshop ភាគច្រើន​គ្រាន់​តែ​កែប្រែ Levels ជាមួយ​នឹង​កម្រិត​សរ​ខ្មៅ និង​បន្ថែម​ពន្លឺ​ស្រាល​ៗ៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Techradar ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់