- 2018-09-19 07:26:21
- ចំណេះដឹង
Channel YouTube ១០ មានចំនួនទស្សនាច្រើនជាងបង្អស់
- 2018-09-19 07:26:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Channel YouTube ១០ មានចំនួនទស្សនាច្រើនជាងបង្អស់
ចន្លោះមិនឃើញ
គ្រប់គ្នាប្រហែលជាបានស្គាល់រួចមកហើយនូវគណនី YouTube ចំនួន ១០ ដែលមាន Subscriber ច្រើនជាងគេបំផុត។ ថ្ងៃនេះមកតាមដានថាគណនីមួយណា ទទួលបានចំនួនទស្សនាច្រើនជាងគេបំផុតនោះ។
១. T-Series (៤៨ ពាន់លានដង)
T-Series ជាគណនីរបស់ផលិតកម្មឥណ្ឌាមួយ ដែលបច្ចុប្បន្ននេះគឺជាគណនីដែលមាន Subscriber ច្រើនជាងគេលំដាប់ទីពីរ (៦២ លាននាក់) ហើយគេរំពឹងថានៅខែវិច្ឆិកាខាងមុខ គណនីនេះនឹងឡើងឈរលេខមួយជាមិនខាន។
២. WWE (២៦ ពាន់លានដង)
និយាយពី WWE នរណាក៏ស្គាល់ដែរថាជាឈ្មោះកម្មវិធីប្រដាល់ដ៏ល្បីមួយ។ ត្បិតថាមាន Subscriber ត្រឹម ៣៣ លាននាក់ ប៉ុន្តែគណនីនេះអាចស្វែងរកចំនួនទស្សនាបានច្រើនមិនស្ទើរនោះទេ។
៣. Ryan ToysReview (២៥ ពាន់លានដង)
បង្កើតតែវីដេអូវាយតម្លៃលើរបស់របរក្មេងលេងសោះ ក៏គណនី Ryan ToysReview អាចរកចំនួនទស្សនា និងប្រាក់ចំណូលបានច្រើនសន្ធឹកពីមួយឆ្នាំទៅមួយឆ្នាំ។
៤. netd müzik (២៤ ពាន់លានដង)
នេះជាគណនីមួយដែលផ្សព្វផ្សាយពីចម្រៀងភាសាទួរគី ដោយទើបបង្កើតឡើងនៅដើមឆ្នាំ ២០១៤ តែប៉ុណ្ណោះ។ មកទល់ពេលនេះមាន Subscriber ចំនួនជាង ១១ លាននាក់ និងបង្ហោះវីដេអូបានចំនួនជាង ៨ ពាន់វីដេអូមកហើយ។
៥. SET India (២៣ ពាន់លានដង)
គណនីមួយនេះស្ថិតក្រោមការកាន់កាប់របស់ប៉ុស្តិ៍ទូរទស្សន៍ឥណ្ឌាមួយ ដែលតែងតែបង្ហោះវីដេអូផ្សព្វផ្សាយពីកម្មវិធីទូរទស្សន៍ ហើយភាគច្រើនបង្ហោះជាខ្សែភាពយន្តភាគ។
៦. Zee TV (២១ ពាន់លានដង)
នេះក៏ជាគណនីរបស់ប៉ុស្តិ៍ទូរទស្សន៍ឥណ្ឌាមួយដែរ ដោយភាគច្រើនបង្ហោះវីដេអូខ្សែភាពយន្តភាគ និងអាចបង្កើតចំនួនទស្សនាបានច្រើនបំផុត។
៧. Canal KondZilla (១៩ ពាន់លានដង)
Canal KondZilla គឺជាគណនីមួយរបស់ផលិតករចម្រៀងប្រេស៊ីល និងតែងតែបង្ហោះវីដេអូនានាទាក់ទងនឹងបទចម្រៀងចេញថ្មីរបស់ខ្លួន។
៨. PewDiePie (១៨,៧ ពាន់លានដង)
PewDiePie ជាគណនីមួយរបស់ YouTuber សញ្ជាតិស៊ុយអែត ដែលតែងតែបង្ហោះវីដេអូទាក់ទងនឹងការលេងហ្គេម។ បច្ចុប្បន្នគណនីនេះមាន Subscriber ច្រើនជាងគេបំផុត មានរហូតដល់ ៦៦ លាននាក់។
៩. Justin Bieber (១៧,៨ ពាន់លានដង)
មិនបាច់រៀបរាប់ច្រើនក៏គ្រប់គ្នាប្រហែលជាស្គាល់ដែរហើយ Justin Bieber ជាគណនីរបស់តារាចម្រៀងសញ្ជាតិកាណាដា ដែលបទចម្រៀងនីមួយៗមានចំនួនទស្សនាមិនតិចរយលានដងនោះទេ។
១០. Little Baby Bum (១៧,៥ ពាន់លានដង)
Little Baby Bum ជាគណនីដែលតែងតែបង្ហោះវីដេអូចម្រៀងអប់រំសម្រាប់ក្មេងៗ និងទទួលបានការពេញនិយមបំផុត រហូតដល់អាចរក Subscriber បានដល់ទៅជាង ១៦ លាននាក់ឯណោះ៕