• 2018-09-18 13:14:29
  • ចំណេះដឹង

ច្បាស់​នៅ​ពី​វិធី​ឆែក​មើល​ប្រភេទ CPU/GPU និង​ទំហំ RAM លើ​កុំព្យូទ័រ​អ្នក​កំពុង​ប្រើប្រាស់?

  • 2018-09-18 13:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

RAM (Random-access memory) ជា​អង្គ​ចងចាំ​រក្សា​ទុក​ទិន្នន័យ​ប្រើប្រាស់​លើ​កុំព្យូទ័រ​បណ្ដោះ​អាសន្ន ស្រប​ពេល​កាត​ក្រាហ្វិក GPU (Graphic processing unit) ជា​បន្ទះ​សៀគ្វី​អេឡិចត្រូនិក​រចនា​ឡើង​ដើម្បី​ពន្លឿន​ល្បឿន​នៃ​ការ​បង្ហាញ​ទិន្នន័យ​រូបភាព​បង្ហាញ​លើ​អេក្រង់​ឬ​ឧបករណ៍ Output។ ចំណែក​ឯ CPU ជា​ខួរ​ក្បាល​នៃ​កុំព្យូទ័រ គ្រប់គ្រង​ដំណើរការ​ទាំង​ឧបករណ៍ Input/output ជា​ដើម។

ទាំង ៣ ផ្នែក​នេះ​ចាំ​បាច់​ត្រូវ​ការ​ទំហំ​ធំ​ និង​ប្រភេទ​ធុន​ខ្ពស់ ដើម្បី​ដំណើរការ​ហ្គេម​បាន​រលូន​ក៏​ដូច​ជា​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​ខ្នាត​ធំ​មិន​រអាក់រអួល។

មាន​ប្រិយមិត្ត​ខ្លះ​ក៏​នៅ​ជាប់​ចម្ងល់​ស្ទាក់ស្ទើរ​នឹង​វិធី​ឆែក​មើល​ CPU ទំហំ RAM ក៏​ដូច​ជា​ប្រភេទ​ក្រាហ្វិក​កាត​ខ្លួន​កំពុង​ប្រើប្រាស់។ (បញ្ជាក់៖ ការ​អនុវត្ត​មាន​ភាព​ខុស​ប្លែក​បន្តិចបន្តួច​ផ្អែក​តាម​ជំនាន់ Windows)

+វិធី​ឆែក​មើល​ទំហំ RAM/ប្រភេទ CPU ក្នុង​កុំព្យូទ័រ:

សម្រាប់ Windows 8 ចូល​ទៅ​កាន់​ផ្ទាំង Control Panel > មើល​ត្រង់​ពាក្យ System > សង្កេត​មើល​ចំណុច Installed memory (RAM) ពី​ទំហំ​នៃ RAM គិត​ជា​ជីហ្គាបៃ (GB)។ បញ្ជាក់​ថា​ដំណើរការ Windows ប្រភេទ 32-bit ខ្លះ​បើ​បង្ហាញ​ថា​ទំហំ RAM មាន 3.5GB នោះ​មាន​ន័យ​ថា 4GB ឬ Windows 64-bit ខ្លះ​បង្ហាញ​ថា 7.1GB នោះ​ស្មើ​នឹង 8GB។

ត្រង់​ពាក្យ Processor តំណាង​ឲ្យ​អង្គ​គណនា (CPU) ដូច​បាន​បង្ហាញ​ក្នុង​រូប​ជា​ប្រភេទ Intel Core i702639QM ល្បឿន 2.0GHz។

+វិធី​ឆែក​មើល​ប្រភេទ​ក្រាហ្វិក​កាត:

​ដំណើរការ​ចូល​ទៅ​ក្នុង Run Box ដោយ​ចុច Win+R និង​វាយ​ពាក្យ dxdiag រួច​ចុច Enter ដើម្បី​បើក​ចូល DirectX Diagnostic Tool ។ ត្រង់​ផ្នែក Display ចំពោះ Name បង្ហាញ​ពី​ជំនាន់​ក្រាហ្វិក​កាត Intel HD Graphics 3000 (ដូច​បង្ហាញ​ក្នុង​រូប) ទំហំ 2GB (1 664MB)៕

ប្រភព: https://www.thewindowsclub.com/computer-ram-graphics-card-video-memory

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

មតិយោបល់