• 2018-09-16 04:30:00
  • ព័ត៌មាន

ជឿ​អត់ថា ម៉ូតូ ចេះ​បើក​និងចាប់​ហ្វ្រាំង​​ដោយ​ខ្លួន​ឯង?

  • 2018-09-16 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​បញ្ចេញ​វីដេអូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​អំពី​ម៉ូតូ​ធំ​ត្រកូល GS គឺ BMW R1200 GS ដែល​អាច​ដំណើរការ​ដោយ​ខ្លួន​ឯង​លើ​ដង​ផ្លូវ ហើយ​ថែម​ទាំង​អាច​បញ្ឃប់​ល្បឿន​បាន​ថែម​ទៀត​ផង។

BMW R1200 GS

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ឆ្លាត​វៃ​នេះ​អាច​ត្រូវ​បាន​អភិវឌ្ឃន៍​ដោយ​ក្រុម​វិស្វករ ដែល​ជា​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​សុវត្តិភាព​របស់ BMW។ BMW R1200 GS នេះ​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ឆា្លតវៃ(AI) អាច​បញ្ឆេះ បន្ថយល្បឿន​ពេល​ដល់​ចំណុច​ផ្លូវកែង និង​ចាប់​ហ្វ្រាំង​ដោយ​ខ្លួនឯង​។

ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​នេះ​បាន​បង្ហាញ​ជំហ​ថា នៅ​ថ្ងៃ​ខាង​មុខ បច្ចេកវិទ្យា​ឆ្លាត​វៃ​ដែល​គេ​ស្គាល់​ថា AI នឹង​អាច​រក្សា​សុវត្ថិភាព​របស់​អ្នកបើកបរ​តាមរយៈ​ការធ្វើការ​ជា​អ្នកជំនួយ​ការបើកបរ​ដែល​ចាប់​ហ្វ្រាំង ឬ​បន្ថយល្បឿន​ដោយ​ស្វ័យប្រវត្តិ​អំឡុង​ស្ថានភាព​គ្រោះ​ថ្នាក់លើ​ផ្លូវថ្នល់​បាន៕

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម​នេះ៖

MW R1200 GS

ប្រភព៖ Forbes | Bmwblog ប្រែ​សម្រួល៖ រក្សា

មតិយោបល់