• 2018-09-15 03:42:23
  • ព័ត៌មាន

POCO F1 តម្លៃកំពូលថោក ចុះរឹងមាំកម្រិតណា?

  • 2018-09-15 03:42:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

POCO F1 ជា​ស្មាតហ្វូន​ប្រើ​បន្ទះ​ឈីប​ Snapdragon 845 ដែល​មាន​តម្លៃ​ថោក​ជាង​គេ​បំផុត​ក្នុង​លោក ត្រឹម​ខ្ទង់ ៣០០ ដុល្លារ​ប៉ុណ្ណោះ។ ចង់​ដឹង​ពី​ភាព​រឹងមាំ​របស់​ស្មាតហ្វូន​នេះ គណនី​ YouTube មួយ​បាន​បង្កើត​ការ​ធ្វើ​តេស្ត​មួយ​ឡើង ដែល​មាន​ចែក​ចេញ​ជា​ច្រើន​ដំណាក់​កាល។

ក្នុង​វីដេអូ​គេ​បាន​ធ្វើ​តេស្ត​លើ​សមត្ថភាព​ធន់​នឹង​ភាព​ឆ្កូតនៃ​អេក្រង់ ដោយ​ជា​លទ្ធផល​ឃើញ​ថា​មាន​កម្រិត​ធន់​ដូច​ជា​ស្មាតហ្វូន​ដទៃ​ដែរ ពេល​ប៉ះ​នឹង​សោ​មិន​ឆ្កូត​នោះ​ទេ។ ដំណាក់​កាល​ទីពីរគឺ​យក​កាំបិត​កោស​ដង​ខ្លួន​ទូរសព្ទ ដោយ​គេ​អាច​ដឹង​ថា​ POCO F1 មាន​ស្រោប​ដោយ​សារធាតុ​ជ័រ​ប្លាស្ទិក ចំណែក​កាមេរ៉ា​ខាង​ក្រោយ​មាន​ស្រោប​ដោយ​កញ្ចក់អាចធន់នឹងការឆ្កូតបានល្អ។

ដំណាក់​កាល​បន្ទាប់​គេ​បាន​យក​ភ្លើង​ដុត​អេក្រង់ ដើម្បី​ដឹង​ថា​ស្នាម​ឆេះនឹងស្ថិត​នៅជាប់អេក្រង់​ឬ​យ៉ាងណា ហើយ​លទ្ធផល​គឺ​ស្នាម​ឆេះ​បាន​រលាយ​បាត់​ក្នុង​ពេល​តែ​ប៉ុន្មាន​វិនាទី។ ការ​តេស្ត​ចុង​ក្រោយ​ជា​ការ​កាច់​បំបាក់​ដោយ​ប្រើ​កម្លាំង​ដៃ​ធ្ងន់ ហើយ​លទ្ធផល​ POCO F1 អាច​ទ្រាំទ្រ​បាន៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់