- 2018-09-12 14:09:00
- ផលិតផលថ្មី
ថ្មជំនួយ Power bank តម្លៃ ៣០០ ដុល្លារ មានបង្កប់លក្ខណៈពិសេសអ្វីខ្លះ?
- 2018-09-12 14:09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មជំនួយ Power bank តម្លៃ ៣០០ ដុល្លារ មានបង្កប់លក្ខណៈពិសេសអ្វីខ្លះ?
ចន្លោះមិនឃើញ
នរណាៗក៏ចង់បានឧបករណ៍សាកថ្មជំនួយ (Powerbank) មានថាមពលផ្ទុកធំនិងជម្រើសប្រើប្រាស់ច្រើន។ ក្រឡេកមកមើលក្រុមហ៊ុន Goal Zero ទើបតែប្រកាសលក់ជាផ្លូវការនូវឧបករណ៍ Sherpa 100AC Power Pack មានផ្ទុកទំហំថាមពលថ្មធំដល់ ២៥ ៦០០ មីលីអំពែម៉ោង (៩៤,៧វ៉ាត់ម៉ោង) រូបរាងប្លែក គុណភាពធុនកាន់បានយូរ ប៉ុន្តែតម្លៃរាងក្រែលបន្តិច។
ប្រភពពី Goal Zero ផ្ទាល់បានឲ្យដឹងថាឧបករណ៍ជំនួយធុននេះអាចសាកស្មាតហ្វូនទូទៅដល់ ៨ ដង, ថេបប្លែត ៤ ដង ឬ Laptop ២ ដង។ មានបំពាក់រន្ធ USB-C កម្លាំង ៦០ វ៉ាត់ចំនួន ២ និង USB-A កម្លាំង ២,៤ អំពែចំនួន ២ គាំទ្រមុខងារសាកថ្មឥតខ្សែនៅផ្នែកខាងលើកម្លាំង ៥ វ៉ាត់។ វិមាត្រខ្លួន ១៩ x ២,៥៤ x ១៤,៤ សង់ទីម៉ែត្រ ដោយមានទម្ងន់ប្រហែល ៨៩៨ ក្រាម មានច្រើនជម្រើសនៃការសាកដោយ USB-A ចំនួន ៣ រន្ធប្រភេទខ្សែ Lightning, USB-C, Micro USB និងរន្ធ USB-C ភ្ជាប់ទៅ USB-C សក្តិសមសម្រាប់អ្នកធ្វើដំណើរផ្លូវឆ្ងាយ អស់ព្រួយបញ្ហាឧបករណ៍ប្រើប្រាស់ចុះខ្សោយថាមពលថ្ម។
ផ្នែកចំហៀងមានអេក្រង់ OLED តូចមួយ ងាយស្រួលបង្ហាញនូវកម្រិតថាមពលថ្មនិងការប្រើប្រាស់នៃរន្ធនីមួយៗ។ Powerbank ដ៏ពិសេសនេះត្រូវការពេលសាកមួយពេញប្រហែល ៣ ម៉ោង ពោលក៏អាចប្រើប្រាស់រួមគ្នាជាមួយដុំសាក Apple Charger កម្លាំង ៣០ វ៉ាត់របស់កុំព្យូទ័រ MacBook។ ជម្រើសនៃការសាកបញ្ចូលភ្លើងទៅកាន់ឧបករណ៍អ្នកអាចធ្វើបានតាមរយៈផ្ទាំងសូឡា USB Port ធម្មតា ឬភ្ជាប់ទៅដុំព្រីភ្លើងនូវជញ្ជាំងក៏បាន។
តម្លៃចែកចាយផ្លូវការ Sherpa 100AC ថ្លៃ ២៩៩,៩៩ ដុល្លារ មានលក់លើទីផ្សារសហរដ្ឋអាមេរិកចាប់ពីខែកញ្ញានេះតទៅ។
ទស្សនាវីដេអូខាងក្រោម:
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: