• 2018-09-12 03:22:29
  • ចំណេះដឹង

របៀបធ្វើ​ឡាន​បាញ់​មិន​ធ្លុះ ៧ ដំណាក់កាល អ្នកមិនធ្លាប់ដឹង

  • 2018-09-12 03:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​ប្រិយមិត្ត​ដឹង​ថា របៀប​ធ្វើ​ឡាន ឬ​បំពាក់​គ្រឿង​ការពារ​គ្រាប់​លើ​រថយន្ត មាន​ប៉ុន្មាន​ជំហាន​ដែរ​ឬទេ? តាម​ពិត​ការ​ធ្វើ​រថយន្ត​នេះ គឺ​វា​មាន​លក្ខណៈ​ខុស​គ្នា អាស្រ័យ​តាម​ក្រុមហ៊ុន​នីមួយៗ តែ​ពេល​​នេះ Sabay សូម​បង្ហាញ​​ការ​ធ្វើ​រថយន្ត​ប្រភេទ​នេះ របស់​ក្រុមហ៊ុន​ផលិត​រថយន្ត ពាស​ក្រោះអាមេរិក Texas Armoring Corporation ។ TAC បាន​ឱ្យ​ថា របៀប​ធ្វើ​របស់​ខ្លួន មាន​៧​ចំណុច​ធំៗ​ដូច​ខាងក្រោម៖

ជំហាន​ទី១   បើ​តាម​វិធី​របស់​ក្រុមហ៊ុន Texas Armoring Corporation បាន​ឱ្យ​ដឹង​ថា វិធីទី១​គឺ ត្រូវ​យក​ស្ទីកគ័រ (Tape) ការពារ​គ្រាប់ប្រភេទ 3M™ មក​បិទ​ជុំវិញ​តួ​គ្រោង​រថយន្ត។

ជំហាន​ទី២ 

ចំពោះ​ជំហាន​ទី​២ ក្រុម​ហ៊ុនខាងលើ នឹង​ដោះ​សម្ភារៈ​ក្នុង​រថយន្ត​ចេញ​ឱ្យ​អស់ ទុក​តែ​តួ​គ្រោង​ប៉ុណ្ណោះ ។ បន្ទាប់​មក​បំពាក់​នូវ គ្រឿង​ការពារ​គ្រាប់ លើ​កម្រាល (បាត) ពិតាន ជញ្ជាំង និង​តំបន់​ផ្សេង​ទៀត។ គ្រឿង​ការពារ អាច​ការពារ​អំបែង​លោហធាតុ​ផ្សេងៗ។

ជំហាន​ទី​៣ 

សម្រាប់​ជំហាន​នេះ TAC នឹង​ដោះ​ធុង​ប្រេង​ចេញ ហើយ​យក​វា​ទៅ​​​បំពាក់​នីឡុង​ការពារ (Ballistic Nylon) និង​ទ្រនាប់​ការពារ​ការ​ជ្រាប​ទឹក។ ក្រោយ​មក​ក្រុម​ហ៊ុនអាមេរិក​នេះ នឹង​បន្ថែម​ទម្ងន់​លើ​ប៉ុង (កាឡេ) និង​ប្រព័ន្ធ​ហ្វ្រាំង ដោយ​បំពាក់​គ្រឿង​ការពារ​គ្រាប់។

ជំហាន​ទី​៤ 

ដោយឡែក​ចំណុច​នេះ​វិញ TAC នឹងកាត់​របាំង​ការពារ​ប្រភេទ Spectra Shield® រួចដាក់​​បញ្ចូល​ក្នុង​ទ្វារ​​នីមួយៗ បង្គោល​សសរ និង​ផ្នែក​កៅអី​ក្រោយ​រថយន្ត ដើម្បី​ការពារ​អ្នកដំណើរ។

ជំហាន​ទី​៥ 

ក្រោយ​មក​ទៀត ក្រុមហ៊ុន​មាន​មូលដ្ឋាន​គ្រឹះ​នៅ​រដ្ឋ Texas នឹង​ស្រោប​លោហធាតុ​ការពារ​គ្រាប់​លើ អាគុយ ប្រអប់​ភ្លើង (Fuse Box) និង ​ECM។

ជំហាន​ទី​៦

ជំហាន​បន្ទាប់​គឺ​  TAC នឹង​បំពាក់​កញ្ចក់​ការពារ​គ្រាប់​ កម្រាស់​ក្រាស់​២​ផ្ទាំង ដែល​ផលិត​ពី​ផលិតផល​ដើម OEM។

ជំហាន​ទី​៧ 

ជំហាន​ចុង​ក្រោយ TAC នឹង​បំពាក់​នូវ​បច្ចេកវិទ្យា​ឈានមុខ Run-flat-tire លើ​កង់​រថយន្ត។ នេះ​បាន​ន័យ​ថា បើ​ទោះបី​កង់​រថយន្ត ត្រូវ​បាញ់​បែក​ធ្លាយ ក៏​រថយន្ត​នៅ​តែ​អាច​បើក​បាន​ ដោយ​គ្មាន​បញ្ហា៕

ប្រភព៖ Texasarmoring ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់