- 2018-09-10 13:30:03
- ព័ត៌មាន
ធ្លាយកម្លាំងម៉ាស៊ីន Razer Phone 2 ល្ហិចល្ហៀងត្រៀមបង្ហាញខ្លួនចុងឆ្នាំនេះ
- 2018-09-10 13:30:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយកម្លាំងម៉ាស៊ីន Razer Phone 2 ល្ហិចល្ហៀងត្រៀមបង្ហាញខ្លួនចុងឆ្នាំនេះ
ចន្លោះមិនឃើញ
នាយកប្រតិបត្តិក្រុមហ៊ុន Razer បានបញ្ជាក់រួចមកហើយថាក្រុមហ៊ុនខ្លួនកំពុងបន្តអភិវឌ្ឍត្រកូល Razer Phone ជំនាន់ក្រោយ មានចចាមអារ៉ាមរំពឹងប្រកាសនាខែធ្នូ ឆ្នាំ ២០១៨។
របាយការណ៍ចុងក្រោយបង្ហាញពីលក្ខណៈសម្បត្តិម៉ាស៊ីនមួយចំនួន ចេញពីកម្មវិធី AnTuTu Benchmark កំពុងធ្វើឲ្យមានការចាប់អារម្មណ៍នៃសំណាក់អ្នកគាំទ្រស្មាតហ្វូន Gamer។
Razer Phone 2 រំពឹងបំពាក់ឈីបជំនាន់ចុងក្រោយ Qualcomm Snapdragon 845 អម RAM ទំហំ 8GB ដំណើរការលើប្រព័ន្ធ Android 8.10 Oreo។ ចំពោះអេក្រង់មានកម្រិតបង្ហាញ ១ ៤០០ x ២ ៥៦០ ភីកសែល ប្រភេទ QHD ស្ថិតនៅមាត្រដ្ឋាន ១៦:៩ សក្ដិសមបំផុតក្នុងការលេងហ្គេម ដោយអាចរត់នូវល្បឿន ១២០Hz គាំទ្របច្ចេកវិទ្យា Q-Synce និងប្រើបន្ទះអេក្រង់ IPS IGZO មានគុណភាពល្អផ្គត់ផ្គង់ដោយក្រុមហ៊ុន Sharp។ ជុំវិញតម្លៃនិងការចេញលក់ពិតប្រាកដ យើងនឹងបានដឹងលម្អិតនាពេលខាងមុខ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: