• 2018-09-10 07:20:52
  • គន្លឹះ

មើល YouTube យប់​ឡើង​អត់​ចង់​ឈឺ​ភ្នែក ប្រើ​មុខងារ​នេះ​ទៅ​

  • 2018-09-10 07:20:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទីបំផុត​មុខងារ​ Dark Theme លើ​ប្រព័ន្ធ​ YouTube ត្រូវ​បាន​ Google បញ្ចេញ​ឲ្យ​ប្រើ​ប្រាស់​នៅ​លើ​​ឧបករណ៍​ដើរ​ដោយ​ប្រព័ន្ធ​​ប្រតិបត្តិការ​ Android បន្ទាប់​ពី​ដាក់​ឲ្យ​ប្រើ​លើ​ iOS ជា​ច្រើន​ខែ​រួច​មក។

មុខងារ​នេះ​​អាច​ជួយ​ការពារ​កុំ​ឲ្យ​ឈឺ​ភ្នែក​នៅ​ពេល​ទស្សនា​វីដេអូ​ YouTube នា​ពេល​យប់​ ​តាម​រយៈ​ការ​​បម្លែង​ផ្ទៃ​ពណ៌​ស​ទៅ​ជា​ពណ៌​ខ្មៅ មិន​សូវ​ចាំង​ភ្នែក​នឹង​ពន្លឺ​ពណ៌​ស។ ម្យ៉ាង​ប្រើ​ប្រាស់​ផ្ទៃ​ពណ៌​ខ្មៅ ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថាមពល​បាន​ល្អ សម្រាប់​ស្មាតហ្វូន​ប្រើ​អេក្រង់​ OLED។

ដើម្បី​ប្រើ​ប្រាស់​មុខងារ​នេះ​បាន​គឺ​ងាយ​ស្រួល​បំផុត ដោយ​ដំបូង​ត្រូវ​ប្រាកដ​ថា​កម្មវិធី YouTube លើ​ស្មាតហ្វូន​របស់​អ្នក​ បាន​អាប់ដេត​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ។ ពេល​អាប់​ដេត​រួច​អាច​ចូល​ទៅ​ដំណើរ​ការ​មុខងារ​ដូច​ខាង​ក្រោម ៖

សម្រាប់​ Android

  • បើក​កម្មវិធី​ YouTube រួច​ចុច​លើ​ Profile របស់​អ្នក (រង្វង់​ផ្នែក​​លើ​ខាង​ស្ដាំ)
  • ​​​​បន្ទាប់​មក​ចុច​លើ​ Settings
  • រួច​រើស​យក​ General
  • ក្រោយ​មក​ទៀត​ដំណើរ​ការ​មុខងារ​ Dark theme ជា​ការ​ស្រេច។

សម្រាប់​ iOS

ចូល​ទៅ​កាន់ Profile ដូច​គ្នា​ រួច​ចូល​ទៅ​ Settings និង​ដំណើរ​ការ​មុខងារ​ Dark theme៕​

អត្ថបទ៖ សុខហេង

មតិយោបល់