• 2018-09-08 13:53:02
  • ផលិតផលថ្មី

ក្ដៅៗ Navara 2019 មក​ដល់​ខ្មែរ​ភ្លាម លក់​បញ្ចុះ​តម្លៃ​ពាន់​ដុល្លារ​តែ ៣ ថ្ងៃ

  • 2018-09-08 13:53:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Nissan Navara សេរ៊ី​ថ្មី ឆ្នាំ ២០១៩ បាន​បង្ហាញ​ខ្លួន​ព្រឹកម្សិល​មិញ​ហើយ ក្នុង​ផ្សារ​ទំនើប​អ៊ីអន ដោយ​លក់​បញ្ចុះ​តម្លៃ ២ ៩០០ដុល្លារ ត្រឹម​តែ ៣ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃ​ទី៧-៩ កញ្ញា។

Nissan Navara PREMIUM PLUS នេះ មាន​រូបរាង​ដូច​នឹង​ម៉ូដែល​ចាស់​ដែរ ប៉ុន្តែ​បាន​បញ្ចូល​មុខងារ NISSAN Intelligent Mobility ព្រម​ទាំង​មាន​ពោង ៧ កាមេរ៉ា​ជុំវិញ​ឡាន (៤គ្រាប់) និង​កុងទ័រ​រចនា​ថ្មី។

លោក ហួត គឹមម៉េង ប្រធាន​គ្រប់គ្រង​ជាន់​ខ្ពស់​ប្រចាំ​កម្ពុជា នៃ​ក្រុមហ៊ុន Tan Chong Motorបាន​និយាយ​ថា ការ​មក​ដល់​របស់ Navara សេរ៊ី​ថ្មី តំណាង​ឲ្យ​ភាព​សុទិដ្ឋិនិយម​របស់​ក្រុមហ៊ុន​លើ​ឧស្សាហកម្ម​យានយន្ត​ក្នុង​ស្រុក។

ក្រៅ​ពី​មុខងារ​ខាង​លើ Navara សេរ៊ី​ថ្មី ក៏​បំពាក់៖

  • ម៉ាស៊ីន​ម៉ាស៊ូត ២,៥លីត្រ ស៊ីឡាំង ៤ ម៉ាស៊ីន VGS Turbo Intercooler កម្លាំង​សេះ ១៩០
  • ចង្កៀង​ប្រភេទ LED
  • មុខងារ​សោ​ឆ្លាត​វៃ ជាមួយ​ប៊ូតុង Push-Start
  • ម៉ាស៊ីន​ត្រជាក់​ស្វ័យ​ប្រវត្តិ
  • ប្រព័ន្ធ​សុវត្ថិភាព Anti-Lock Braking System, Brake Assist, Traction Control System, Vehicle Dynamic Control, Active Brake Limited Slip, Hill Start Assist និង Hill Descent Control ជាដើម។

ឡាន​ប្រភេទ Pick Up របស់ Nissan នេះ មាន​តម្លៃ​ពេញ ៥០៩០០ដុល្លារ ដោយ​ក្នុង​ពេល ៣ថ្ងៃ​ខាង​លើ បញ្ចុះ​តម្លៃ​សល់​ត្រឹម ៤៨០០០ដុល្លារ

Navara បាន​នាំ​ចូល​ផ្ដាច់​មុខ​មក​កម្ពុជា​ដោយ Tan Chong Motor Cambodia (TCMC) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Tan Chong Motor Holdings Bhd. Malaysia។

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Nissan Cambodia ឬ​វិបសាយ www.nissan.com.kh

អត្ថបទ៖ វិទូ

មតិយោបល់