• 2018-09-07 03:54:03
  • ព័ត៌មាន

តម្លៃ​មិន​ដល់ ៥០០ ដុល្លារ​ទូរសព្ទ​អេក្រង់​ឆក ៦ម៉ូដែល​កំពុង​លក់​លើ​ទីផ្សារ

  • 2018-09-07 03:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ជា​ច្រើន​បាន​ប្រកាស​ចេញ​លក់​នៅ​លើ​ទី​ដែល​មាន​រូប​រាង​អេក្រង់​ឆក​ស្រដៀង​ទៅ​និង iPhone X បើ​រាប់​ត្រួស​មិន​ក្រោម ១០ ម៉ូដែល​ឡើយ។

អ្នក​ស្រលាញ់​ទូរសព្ទ​ប្រភេទ​នេះ​អាច​ក្រឡេក​មើល​ទូរសព្ទ ៦​ម៉ូដែល​ខាង​ក្រោម​នេះ​ដែល​មាន​រូប​រាង​កាត់ iPhone X ចំពោះ​តម្លៃ​វិញ​មិន​ដល់ ៥០០ ដុល្លារ។

  • Vivo V9

បាន​ប្រកាស​ចេញ​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ២០១៨ បំពាក់​អេក្រង់ LCD ទំហំ ៦,៣ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត ២២៨០ x ១០៨០ ភីកសែល។ នៅ​ផ្នែក​ខាងក្នុង v9 មាន​ប្រើ​បន្ទះឈីប Snapdragon 626, RAM ទំហំ ៤ GB, ថ្ម​ទំហំ ៣២៦០ mAh, អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ៦៤ GB មាន​រន្ធ​សម្រាប់​ដោត​មេមូរីកាត និង មាន​រន្ធដោត​កាស 3.5 mm ផង​ដែរ។ ស្មាត​ហ្វូន​នេះ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.1 Oreo។

តម្លៃ​ថ្មី​ដាក់​លក់​តាម​ហាង​បច្ចុប្បន្ន​ប្រមាណ​ជា ២៧៩ ដុល្លារ

  • Oppo F7

F7 ដែល​មាន​រូប​រាង​ក្បាល​ឆក​ដូច​ទៅ​និង iPhone X កាលពី​ថ្ងៃ​ទី ២៧ មីនា​កន្លង​ទៅ។ ជើង​ខ្លាំង Selfie មួយ​នេះ បាន​វិវត្ត​កាមេរ៉ា​មុខ​ឡើង​ដល់​ទំហំ 25MP បន្សំ​បច្ចេកវិទ្យា AI Beauty 2.0 ជួយ​លើក​សម្រស់​អ្នក​ថត​រូប​ឲ្យ​កាន់​តែ​ស្រស់​ស្អាត បូក​ផ្សំ​ការ​រចនា​រូបរាង​ថ្មី​អេក្រង់ Super Full Screen មាន​ស្នាម​ឆក​កណ្ដាល ទំហំ ៦,២៣ អ៊ីញ មាត្រដ្ឋាន ១៩:៩ កម្រិត FullHD+។​ បំពាក់​នូវ​ឈីប Helio P60 ដំណើរការ​លើ Android 8.1 ជំនាន់​ខ្ពស់​ផុត​លេខ សម្រប​នឹង​ផ្ទៃ​កម្មវិធី ColorOS 5.0។

តម្លៃ​លក់​ពេល​បច្ចុប្បន្ន​សម្រាប់​ទំហំ 64GB តម្លៃ ២៩៩ ដុល្លារ និង​ទំហំ 128GB តម្លៃ ៣៦៩ ដុល្លារ

  • Xiaomi Poco F1

POCO F1 មាន​បំពាក់​មក​ជាមួយ អេក្រង់ ៦,១៨ អ៊ីញ LCD កម្រិត ២ ២៤៦ x ១ ០៨០ ភីកសែល មាត្រដ្ឋាន ១៨:៧,៩។ ប្រើបន្ទះ​ឈីប: Qualcomm Snapdragon 845 ប្រើ CPU Octa-Core ល្បឿន ២,៨GHz មាន GPU Adreno 630 បំពាក់ RAM 6GB។

ទើប​មាន​លក់​នៅ​លើ​ទីផ្សារ​នា​ពេល​ថ្មីៗ​នេះ​សម្រាប់​ទំហំ 64GB មាន​តម្លៃ​ប្រមាណ​ជា ៣២៩ ដុល្លារ និង​ទំហំ 128GB តម្លៃ​ប្រមាណ​ជា ៣៥៩ ដុល្លារ

  • Honor 10

ស្មាហ្វូន​ដែល​មាន​អេក្រង់​ឆក​ដូច iPhone X ស្មាតហ្វូន Honor 10 មាន​ចំណុច​ខ្លាំង​ត្រង់​ការ​ប្រើ​ឈីប Kirin 970 មាន GPU ប្រភេទ Mali-G72 បន្សំ​កាមេរ៉ា​ភ្លោះ​ក្រោយ 16MP +25MP (ពុំ​មែន Leica) និង​ខាង​មុខ 24MP មាន Aperture f/2.0។ ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប​អាច​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ និង​ចាប់​ផ្ដើម​មាន​លក់​នៅ​លើ​ទីផ្សារ​នៅ​ចុង​ខែ ឧសភា។ បច្ចុប្បន្ន Hornor 10 មាន​តម្លៃ ៣៩៩ ដុល្លារ​ សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក។

  • Nova 3/3i

ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់ Huawei ដែល​ទើប​ប្រកាស​ចេញ​លក់​កាល​ពី​ថ្ងៃ​ទី ២១សីហា ២០១៨ កន្លង​ទៅ។

Nova 3i មាន​កាមេរ៉ា AI ៤ គ្រាប់ ខាង​មុខ​ទំហំ 24M/ 2MP ខាង​ក្រោយ 16M/ 2MP ប្រើ​អេក្រង់​ឆក ៦,៣អ៊ីញ កម្រិត Full HD+ ជាមួយ​នឹង GPU Turbo, Chip Kirin 710, RAM 4GB, ROM 128 GB និង​ថាមពល​ថ្ម 3340 mAh។

តម្លៃ​ដាក់​លក់​ពេល​បច្ចុប្បន្ន ៣២៩ ដុល្លារ

Nova 3 ក៏​មាន​កាមេរ៉ា AI ៤ គ្រាប់​ដូច​គ្នា ដោយ​ខាង​មុខ 24M/ 2MP និង​ខាង​ក្រោយ 24MP/ 16MP មាន​មុខងារ HDR Pro ជាមួយ​អេក្រង់​ឆក ៦,៣ អ៊ីញ កម្រិត Full HD+ 409 ppi, Chip Kirin 970, RAM 6GB, ROM 128 GB និង​ថ្ម 3750 mAh ថែម​ទាំង​មាន Fast Charge។

តម្លៃ​ដាក់​លក់​ពេល​បច្ចុប្បន្ន ៤៦៩ ដុល្លារ

ក្រៅ​ពី​ស្មាតហ្វូន ៦ម៉ូដែល​ខាង​លើ​ក៏​នៅ​មាន​ទូរសព្ទ​ផ្សេង​ទៀត​ដែល​មាន​រូបរាង​កាត់ iPhone X ទាំង​ផ្នែក​អេក្រង់​កាមេរ៉ា​ក្រោយ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី

មតិយោបល់