• 2018-09-06 13:05:03
  • ព័ត៌មាន

មក​ដឹង​ទម្លាប់​បរិភោគ​អាហារ របស់​បុគ្គល​ជោគជ័យ​កំពូលៗ​ក្នុង​លោក

  • 2018-09-06 13:05:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​កត្តា​នៃ​ចំណេះ​ដឹង ជំនាញនិងអាកប្បកិរិយា របប​អាហារ​ក៏​ជា​រឿង​ចាំ​បាច់​មួយ​ផ្សេង​ទៀត​សម្រាប់​បុគ្គល​ជោគជ័យ។ ដើម្បី​ទទួល​បាន​សុខភាព​រាងកាយ​ល្អ អ្នក​ធ្លាប់​ដឹង​ទេ​ តើ​ស្ថាបនិក​ Facebook និង​ជើង​ខ្លាំង​ឯ​ទៀត ទទួល​ទាន​អាហារបែប​ណា​ខ្លះ?

១.Mark Zuckerberg:

ត្រលប់​ទៅ​កាល​ពី​ឆ្នាំ ២០១១ ស្ថាបនិក​ក្រុមហ៊ុន Facebook រូប​នេះ​ធ្លាប់​បាន​និយាយ​ថា​លោក​នឹង​បរិភោគ​សាច់​សត្វ​ដែល​ខ្លួន​សម្លាប់​និង​ចម្អិន​ដោយ​ផ្ទាល់​ដៃ​តែ​ប៉ុណ្ណោះ ដោយ​រួម​មាន​ដូច​ជា​សត្វ​ពពែ មាន់ និង​ជ្រូក ហើយ​ដាក់​បន្លែ​ចូល​ច្រើន ប៉ុន្តែ​ការ​អនុវត្ត​នេះ​ត្រូវ​បាន​បោះបង់​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ។

២.Albert Einstein:

បិតា​រូប​វិទ្យា Einstein រមែង​ទទួល​ទាន​តែ​អាហារ​ដែល​ផ្តល់​ប្រយោជន៍​ដល់​ខួរ​ក្បាល ជា​ញឹកញយ​ដូច​ជា​ស៊ុត​ចៀន​និង​ផ្សិត។ ប៉ុន្តែ​តាម​ការ​ឲ្យ​ដឹង​ពីអ្នក​បើកបរ​រថយន្ត​ឲ្យ​លោក ក៏​ធ្លាប់​ប្រទះ​ឃើញ Albert បរិភោគ​សត្វ​កណ្តូប​ជា​អាហារ​សម្រន់ ព្រោះ​មាន​ផ្ទុក​សាធារតុ​ប្រូតេអ៊ីន​ច្រើន។

៣.Patricia Highsmith:

អ្នក​សរសេរ​ប្រលោមលោក​សញ្ជាតិ​អាមេរិក​ត្រូវ​បាន​គេ​ដឹង​ថាអ្នកស្រីរាប់បញ្ចូលការ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ជា​របប​អាហារ​ដ៏​សំខាន់​បំផុត​ប្រចាំ​ថ្ងៃ។ អ្នក​និពន្ធ​រូប​នេះ​ក៏​ត្រូវ​គេបង្ហើបឲ្យដឹង ទម្លាប់មាន​ពិសា​កាហ្វេ នំ​ដូណាត់ និង​មាន​ជក់​បារី​ថែម​ទៀត​ផង ប៉ុន្តែ​មាន​តុល្យភាព​ច្បាស់លាស់ ស្រប​ពេល​អាហារ​ក្នុង​ពេល​ផ្សេង​ទៀត​មាន​ដូច​ជា​សាច់​បី​ជាន់ ស៊ុត​និង​គ្រាប់ធញ្ញជាតិ។

៤.Steve Jobs:

ពុំ​មាន​ការ​បង្ហើប​ច្បាស់លាស់​ពី​របប​អាហារ​នៃស្ថាបនិក​ក្រុមហ៊ុន​ Apple នោះ​ទេ ប៉ុន្តែ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ធ្លាប់​រក​ឃើញ​ថា​លោក​ទម្លាប់​បរិភោគ​អាហារ​តែ​មួយ​ប្រភេទ​ក្នុង​មួយ​សប្តាហ៍​ពេញ ពោល​គឺ​ធ្វើ​បែប​នេះ​ដើម្បី​បញ្ចៀស​ក្លិន​ខ្លួន​មិន​ល្អ ណា​មួយ​អាច​ជួយ​ឲ្យ​លោក​កាត់​បន្ថយ​ការ​ងូត​ទឹក​សម្អាត​ខ្លួន​បាន​ថែម​ទៀត​ផង។

ប្រភព: http://www.bravotv.com/blogs/mark-zuckerberg-einstein-highsmith-food-habits-of-most-successful-people

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

មតិយោបល់