• 2018-09-07 02:11:11
  • ផលិតផលថ្មី

៩ ម៉ូដែលនេះ ជា​រថយន្ត Pick-up ស៊ីសាំង​តិច​បំផុត ទិញ​ទៅ​ចំណេញ​មិនស្ទើរ

  • 2018-09-07 02:11:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Pick-Up ជាប្រភេទរថយន្តដ៏ពេញនិយមមួយ នៅក្នុងប្រទេសកម្ពុជា ព្រោះដោយសារតែភាពរឹងមាំ ការធ្វើដំណើរបានច្រើនស្ថានភាពផ្លូវ និងអាចផ្ទុកឥវ៉ាន់បានច្រើនផងដែរ ព្រោះតែឃ្លុបខាងក្រោយរថយន្តជាប្រភេទចំហ អាចដឹកសម្ភារៈនានា បានយ៉ាងច្រើន។

យ៉ាងណាមិញ ក្រៅពីអត្ថប្រយោជន៍ជាច្រើនរបស់រថយន្ត Pick-Up គុណវិបត្តិដ៏ធំបំផុតរបស់វា គឺអត្រាស៊ីសាំងដ៏ខ្ពស់នោះឯង។ ជាការពិតណាស់ ដោយសារតែរថយន្តប្រភេទនេះ ធ្វើឡើងមកសម្រាប់ដឹកឥវ៉ាន់ នឹងធ្វើដំណើរបានច្រើនស្ថានភាពផ្លូវ ដូចនេះ ម៉ាស៊ីនដែលបំពាក់លើរថយន្តប្រភេទនេះ ក៏មិនមែនជាទំហំតូចដែរ។ ប៉ុន្តែ ដោយសារតែបច្ចេកវិទ្យាចេះតែរីកចម្រើនទៅមុខ ក្រុមហ៊ុនរថយន្ត Pick-Up ជាច្រើនបានខិតខំ អភិវឌ្ឍរថយន្តរបស់ខ្លួន ឲ្យកាន់តែស៊ីសាំងតិចជាងមុន។

ខាងក្រោមនេះជារថយន្ត Pick-Up ទាំង ៩ ម៉ូដែល ដែលជាប់ចំណាត់ថ្នាក់លើទីផ្សាររថយន្ត Pick-Up ក្នុងសហរដ្ឋអាមេរិក ជារថយន្ត Pick-Up ដែលស៊ីសាំងតិចជាងគេ៖

៩. GMC Sierra ឆ្នាំ ២០១៨

កម្រិតស៊ីសាំងជាមធ្យម៖ ១១,៧៦ លីត្រ/១០០ គ.ម

តម្លៃលើទីផ្សារអាមេរិក៖ ២៩ ០០០ ដុល្លារ

៨. Chevy Silverado ឆ្នាំ ២០១៨

កម្រិតស៊ីសាំងជាមធ្យម៖ ១១,៧៦ លីត្រ/១០០ គ.ម

តម្លៃលើទីផ្សារអាមេរិក៖ ២៨ ៣០០ ដុល្លារ

៧. Nissan Frontier ឆ្នាំ ២០១៨

កម្រិតស៊ីសាំងជាមធ្យម៖ ១១,២០ លីត្រ/១០០ គ.ម

តម្លៃលើទីផ្សារអាមេរិក៖ ១៨ ៩៩០ ដុល្លារ

៦. Toyota Tacoma ឆ្នាំ ២០១៨

កម្រិតស៊ីសាំងជាមធ្យម៖ ១១,២០ លីត្រ/១០០ គ.ម

តម្លៃលើទីផ្សារអាមេរិក៖ ២៥ ២០០ ដុល្លារ

៥. Ford F-150 ឆ្នាំ ២០១៨

កម្រិតស៊ីសាំងជាមធ្យម៖ ១០,៦៩ លីត្រ/១០០ គ.ម

តម្លៃលើទីផ្សារអាមេរិក៖ ២៨ ៧០០ ដុល្លារ

៤. Honda Ridgeline ឆ្នាំ ២០១៨

កម្រិតស៊ីសាំងជាមធ្យម៖ ១០,៦៩ លីត្រ/១០០ គ.ម

តម្លៃលើទីផ្សារអាមេរិក៖ ២៩ ៧៣០ ដុល្លារ

៣. RAM 1500 ឆ្នាំ ២០១៨

កម្រិតស៊ីសាំងជាមធ្យម៖ ១០,២២ លីត្រ/១០០ គ.ម

តម្លៃលើទីផ្សារអាមេរិក៖ ៣២ ០៩០ ដុល្លារ

២. GMC Canyon ឆ្នាំ ២០១៨

កម្រិតស៊ីសាំងជាមធ្យម៖ ៩,៤០ លីត្រ/១០០ គ.ម

តម្លៃលើទីផ្សារអាមេរិក៖ ៣៦ ៩១០ ដុល្លារ

១. Chevrolet Colorado ឆ្នាំ ២០១៨

កម្រិតស៊ីសាំងជាមធ្យម៖ ៩,៤០ លីត្រ/១០០ គ.ម

តម្លៃលើទីផ្សារអាមេរិក៖ ៣៥ ៧៨៥ ដុល្លារ

ចុចអាន៖

ប្រភព៖ cars.usnews.com ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់