• 2018-08-31 03:17:12
  • គន្លឹះ

មាន Note 9 កាន់ក្នុងដៃ តិចមិនដឹងចំណុចពិសេសនៃ S-Pen

  • 2018-08-31 03:17:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy Note 9 បាន​ចេញ​លក់​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ។ ស្មាតហ្វូន​ជំនាន់​ថ្មី​នេះ​មាន​បន្ថែម​ចំណុច​ពិសេសៗ​ជា​ច្រើន ដែល​អ្នក​ប្រើ​ប្រាស់​អាច​មិន​បាន​ដឹង​គ្រប់​ជ្រុង​ជ្រោយ ជា​ពិសេស​នៅ​លើ​ប៊ិច​ S-Pen។

១. ប៊ិច​ S-Pen មាន​ថ្ម

ប៊ិច​ S-Pen ​ប្រើ​ប្រាស់​នូវ​ Supercapacitor ដើម្បី​ដំណើរ​ការ​ប្រព័ន្ធ​ Bluetooth ប៉ុន្តែ​ហៅ​វា​ថា​ថ្ម​តែ​ម្ដង​ទៅ​ ដើម្បី​ស្រួល​យល់។ ជា​មួយ​ថាមពល​តូច​បែប​នេះ Samsung បាន​ប៉ាន់​ស្មាន​ថា​ S-Pen អាច​ប្រើ​ប្រាស់​បាន​ ៣០ នាទី ឬ ចុច​បាន ២០០ ដង​ពេល​សាក​​ថ្ម​ពេញ​ម្ដងៗ។ ប៉ុន្តែ​វា​ប្រើ​ប្រាស់​ពេល​ត្រឹម​ ៤០ វិនាទី​ប៉ុណ្ណោះ​ដើម្បី​សាក​ថ្ម​ឲ្យ​ពេញ។

២. ទោះ​អស់​ថ្ម​ក៏​អាច​សរសេរ​បាន

ប៊ិច​ S-Pen នៅ​តែ​អាច​ប្រើ​ដើម្បី​កត់ត្រា​ គូរ​រូប​ ឬ​ បញ្ជា​មុខងារ​ដទៃ​ទៀត​បាន​ ទោះ​បី​ជា​អស់​ថ្ម​ហើយ​ក្ដី។

៣. អាច​ប្រើ​ដើម្បី​បញ្ជា​មុខងារ​ច្រើន

ចំណុច​ពិសេស​នៃ​ S-Pen គឺ​អាច​ប្រើ​ប្រាស់​ធ្វើ​ជា​តេឡេ​បញ្ជា​ សម្រាប់​កម្មវិធី​មួយ​ចំនួន។ ឧទាហរណ៍​ដូច​ជា​​អាច​ប្រើ​ដើម្បី​បញ្ជា​ការ​ថត​រូប​, បញ្ជា​រូបភាព​ទៅ​មុខ/ថយ​ក្រោយ​ក្នុង​កម្មវិធី​ Gallery និង​អាច​បញ្ជា​ក្នុង​កម្មវិធី​ Snapchat ជា​ដើម។

៤. ដោះ​សោ​ដោយ​ប្រើ​ S-Pen

ប្រសិន​បើ​ទូរសព្ទ​អ្នក​ជាប់​ Lock ពេល​កំពុង​ប្រើ​ S-Pen អ្នក​អាច​ Unlock បាន​ដោយ​គ្រាន់​តែ​ចុច​លើ​ប៊ូតុង​របស់​ S-Pen។ ដើម្បី​ដំណើរ​ការ​មុខងារ​នេះ​ចូល​ទៅ​ ​Settings > Advanced features > S Pen > Unlock with S Pen remote និង​ចុច​យក "Unlock with S Pen remote"

​ ​

ប្រភព៖ Cnet ប្រែ​សម្រួល៖ សុខហេង

មតិយោបល់