• 2018-08-30 07:57:44
  • ព័ត៌មាន

Tim Cook រក​បាន ៧០០ លាន​ដុល្លារ តាំង​ពី​បាន​ធ្វើ​មេ​ Apple មក

  • 2018-08-30 07:57:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​នេះ​លោក​ Tim Cook ទទួល​បាន​ប្រាក់​លាភ ១២១ លាន​ដុល្លារ​ ជា​ប្រាក់​លាភ​នៃ​ភាគ​ហ៊ុន​សម្រាប់​ឆ្នាំ​ ២០១៧។ ប្រាក់​លាភ​នេះ​គឺ​បាន​បន្ថែម​ពី​លើ​ប្រាក់​បៀវត្សរ៍​ ៣ លាន​ដុល្លារ​​សម្រាប់​​ឆ្នាំ​ ២០១៧។

​​គិត​ចាប់​តាំង​ពី​ពេល​ឡើង​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ Apple នៅ​ឆ្នាំ​ ២០១១ មក​ទល់​នេះ​ លោក​ Tim Cook ទទួល​បាន​ប្រាក់​លាភ​នៃ​ភាគហ៊ុន​សរុប​ដល់​ទៅ​ ៦៥០ លាន​ដុល្លារ​ឯណោះ។ បូក​បន្ថែម​នូវ​ប្រាក់​បៀវត្ស​ និង​ប្រាក់​សំណង​​ដទៃ​ទៀត​ លោក​ Tim Cook អាច​រក​ចំណូល​បាន​រហូត​ដល់​ ៧០០ លាន​​ដុល្លារ​ ចាប់​តាំង​ពី​ឆ្នាំ ២០១១។ នេះ​បើ​តាម​​អ្នក​វិភាគ​របស់​ Equilar បាន​លើក​ឡើង។

ក្រឡេក​មើល​មេ​ដឹក​នាំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដទៃ​ទៀត​ក៏​បាន​ប្រាក់​រង្វាន់​មិន​តិច​ដែរ។ ជាក់​ស្ដែង​ដូច​ជា​លោក​ Sundar Pichai នាយក​ប្រតិបត្តិ​ Google ប្រមូល​ប្រាក់​រង្វាន់​បាន​​ជាង​ ៤០៤ លាន​ដុល្លារ​ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​នៅ​ឆ្នាំ ២០១៥ មក៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់