• 2018-08-29 07:21:09
  • គន្លឹះ

ចេះ​​ក្បាច់​នេះ ​កាស​ AirPod ​នឹង​​​មិន​ងាយ​ជ្រុះ​ពី​ត្រចៀក​ដូច​មុន

  • 2018-08-29 07:21:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​កាស​ EarPod (កាស​ iPhone មាន​ខ្សែ) ឬ AirPod នោះ​ទេ សុទ្ធ​តែ​ងាយ​ជ្រុះ​ចេញ​ពី​ត្រចៀក​បំផុត។ ប៉ុន្តែ​មាន​វិធី​មួយ អាច​ឲ្យ​អ្នក​​ពាក់​កាស​ AirPod ជាប់​ត្រចៀក​មិន​យូរ​ មិន​ងាយ​ជ្រុះ​ដូច​ជា​ការ​ពាក់​ធម្មតា​ឡើយ។

តាម​វីដេអូ​លើ​​ YouTube មួយ​បង្ហាញ​ថា អ្នក​មិន​​គួរ​ពាក់​កាស​ AirPod ដោយ​ត្រឹម​តែ​ថ្ពក់​ជាប់​ត្រចៀក​សាមញ្ញៗ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ត្រូវ​​ញ៉ុក​ចូល​ត្រចៀក​ឲ្យ​រាង​ជ្រៅ​បន្តិច​ រួច​ឆ្កឹះ​វា​ឡើង​ ដូច​បង្ហាញ​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ ៖

មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​អនុវត្តន៍​តាម​វិធី​សាស្ត្រ​នេះ​ ដោយ​ទទួល​បាន​លទ្ធផល​ល្អ​គាប់​ចិត្ត ពោល​មិន​ងាយ​ជ្រុះ​ចេញ​ពី​ត្រចៀក​នោះ​ឡើយ៕​ ​

ប្រភព៖ lifehack ប្រែ​សម្រួល៖ សុខហេង

មតិយោបល់