• 2018-08-29 02:16:52
  • ហាងឆេងផលិតផល

P20 Pro ទូរសព្ទ​កាមេរ៉ា ៣ គ្រាប់​​ដំបូង​ មួយទឹក​នៅសល់​ប៉ុន្មាន​ដែរ?

  • 2018-08-29 02:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

P20 និង P20 Pro ជា​ប្រភេទ​ទូរសព្ទ​មាន​កាមេរ៉ា ៣គ្រាប់​ ដែល Huawei បាន​បញ្ចេញ​រូបរាង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី ២៧ មិនា ២០១៨។ ជា​ស្មាតហ្វូន​ដែល​បន្សំ​ការ​រចនា​តួ​ខ្លួន​ស្រដៀង​នឹង iPhone X អម​ជា​មួយ​កម្លាំង​ម៉ាស៊ីន​ខ្លាំង​មិន​ចាញ់​ស្មាតហ្វូន​ដទៃ​។

​តម្លៃ​ពេល​ចេញ​លក់​តាម​ហាង​ដំបូង​ប្រមាណ​ជា ៩២៩ ដុល្លារ។

ងាក​មក​មើល​តម្លៃ​បច្ចុប្បន្ន​វិញ P20 Pro ថ្មី​ តម្លៃ​ប្រមាណ​ជា ៨៥៩ ដុល្លារ និង​មួយ​ទឹក​មាន​តម្លៃ​ប្រមាណ​ជា ៥៨០ ដុល្លារ សម្រាប់​ទំហំ 128GB។

P20 Pro ដែល​បាន​វិវត្ត​ដល់​បច្ចេកវិទ្យា​កាមេរ៉ា ៣ គ្រាប់​ដំបូង​គេ​បង្អស់ គាំទ្រ​ការ​ដំឡើង​កម្រិត ISO ដល់ ១០២ ៤០០ អាច​ថត​រូប​នៅ​ទី​ងងឹត (low-light), ថត​រូប​បែប​លក្ខណៈ AI, និង​ការ​ថត​វីដេអូ​ Slo-mo ក្នុង​កម្រិត960fps៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

បញ្ជាក់៖ តម្លៃ​អាច​ប្រែ​ប្រួល​បន្តិច​បន្តួច​បន្ទាប់​ពី​ចុះ​ផ្សាយ តម្លៃ​នៅ​ហាង សុខលី។

អានអត្ថបទបន្ត

អត្ថបទ៖ ម៉េងងី

មតិយោបល់