• 2018-08-28 07:19:04
  • ព័ត៌មាន

ឡាន Bugatti តម្លៃ ៥,៨ លាន​ដុល្លារ ទើបចេញ ទោះមានលុយក៏ទិញមិនបានដែរ

  • 2018-08-28 07:19:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​កំពូល​ថ្លៃ​មួយ​ម៉ូដែល​ទៀត​របស់​ Bugatti ​បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ ក្នុង​កម្មវិធី​ Pebble Beach។

Bugatti Divo មាន​តម្លៃ​រហូត​ដល់​ ៥,៨ លាន​ដុល្លារ​ ក្នុង​មួយ​គ្រឿង​ ដោយ​មាន​ផលិត​ត្រឹម​តែ​ ៤០ គ្រឿង​ប៉ុណ្ណោះ​លើ​ពិភពលោក។ រឹត​តែ​ភ្ញាក់ផ្អើល​ពេល​ដឹង​ថា​ រថយន្ត​ Bugatti Divo ចំនួន​ ៤០ គ្រឿង​នេះ​ សុទ្ធ​តែ​មាន​ម្ចាស់​អស់​ហើយ​ ដោយ​មាន​អតិថិជន​បញ្ជា​ទិញ​ មុន​រថយន្ត​នេះ​បង្ហាញ​ខ្លួន​ទៅ​ទៀត។

រថយន្ត​ Divo មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ទំហំ​ ៨ លីត្រ​​មាន​ ១៦ ស៊ីឡាំង​ កម្លាំង​ ១៥០០ សេះ។ ត្បិត​ថា​ប្រើ​ម៉ាស៊ីន​ដូច​គ្នា​ទៅ​នឹង​ Bugatti Chiron ប៉ុន្តែ​ Bugatti Divo អាច​រត់​ដល់​ល្បឿន​លឿន​បំផុត​ ៣៨០ គ.ម/ម៉ តែ​ប៉ុណ្ណោះ ខណៈ​ដែល​ Chiron អាច​រត់​ដល់​ល្បឿន​ ៤២០ គ.ម/ម៉៕

ប្រភព៖ Motor1 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់