• 2018-08-24 02:59:25
  • ហាងឆេងផលិតផល

NX 200t F Sport ស៊េរី ២០១៥ មួយ​ទឹក​ ដាក់​លក់​តម្លៃ​ស្មើ RX330 គុណ​នឹង​ពីរ

  • 2018-08-24 02:59:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus NX 200t ជា​ប្រភេទ​ឡាន SUV ដែល​កំពុង​មាន​ភាព​ពេញ​និយម​សម្រាប់​ទី​ផ្សាយ​ក្នុង​ស្រុក។ បើតាម​ការ​ចុះ​សាក​សួរ​​របស់ Sabay តាម​ឃ្លាំង​លក់​រថយន្ត​មួយ​ចំនួន​ឃើញ​ថា​រថយន្ត Lexus ត្រកូន NX នេះ​ត្រូវ​បាន​ឈ្មួញ​​នាំ​ចូល​មក​លក់​ច្រើនគួរសម​មួយរយះចុង​ក្រោយ​នេះដោយ​សារ​តម្រូវ​ការ​នៃ​ការ​ប្រើប្រាស់​មាន​ការ​កើន​ឡើង។

NX200t អាច​ចាប់​ទុក​ជា​ប្រភេទ​រថយន្ត​ដ៏​ទំនើប​សម្រាប់​អ្នក​មាន​ទិញ​ជិះ រួម​ជា​មួយ​លក្ខណៈ​ពិសេស​ជា​ច្រើន​បាន​ធ្វើ​ឲ្យ​រថយន្ត​នេះ​កំពុង​តែ​មាន​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​។ NX200t មាន​ពីរ​ប្រភេទ គឺ ប្រភេទ​ធម្មតា និង F Sport គឺចំពោះ​រូប​រាង​ខាង​ក្រៅ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខុស​តែ​ការ​តុបតែង​មួយ​ចំនួន​ប៉ុណ្ណោះ ដូចជា របា​ប៉ាណា​ខាង​មុខ , កញ្ចក់​ចំហៀង និង យ៉ាន់ ជាដើម។

បច្ចុប្បន្ន NX 200t F Sport ស៊េរី​ឆ្នាំ ២០១៥ មាន​តម្លៃ​ប្រមាណ​ជា ៦ ៥០០០ ដុល្លារ តាម​ប្រភពពី​ឃ្លាំង​លក់​រថយន្ត​អាឡាដាំង។ ចំពោះ​តម្លៃ NX 200t ប្រភេទ​ធម្មតា​វិញ​មាន​តម្លៃ​ចន្លោះពី ៥ ម៉ីន​ទៅ ៦ ម៉ីន ដុល្លារ​ តាម​ស៊េរី​ឆ្នាំ​ គុណភាព តម្លៃ​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក។

Lexus NX 200t មាន​កម្លាំង​ម៉ាស៊ីន ២៣៥ សេះ​ ​ម៉ាស៊ីន​ស៊ីឡាំង​បួន​ទំហំ ២,០លីត្រ ចង្កឹះ​លេខ ៦​វគ្គ​ស្វ័យប្រវត្តិ។ ប៉ាណា​ខាង​មុខ​បែប​ស្ព័រ កញ្ចក់​ចំហៀង​ពណ៌​ខ្មៅ យ៉ាន់​ទំហំ ១៨​ អ៉ីញ ប្រព័ន្ធ​បូមស្ព័រកាង​មុខ និង​របាំង​ការពារ​ភក់​ផ្នែក​ចំហៀង​បែប​ស្ព័រ ភ្ជាប់​ជាមួយផ្លាក F Sport អំពូល​កាត់​អ័ព្ទ LED កៅអី​ស្ព័រ F Sport មាន​ប្រព័ន្ធ​កម្ដៅ​កៅអី មាន​ប្រព័ន្ធ Bluetooth ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានអត្ថបទបន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់