• 2018-08-22 13:10:54
  • ព័ត៌មាន

​ត្រឹម​តែ ១ ម៉ោង តម្លៃ​រូបិយប័ណ្ណ​ឌីជីថល Bitcoin ឡើង​ជិត ៤០០ ដុល្លារ

  • 2018-08-22 13:10:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបិយប័ណ្ណ​ឌីជីថល​ដែល​មាន​ការ​ទទួល​ស្គាល់​ខ្លាំង​បំផុត​ក្នុង​លោក Bitcoin កើន​ឡើង​ពី ៦ ៤៦៦,៥០ ដុល្លារ (ម៉ោង ១២ រំលង​អធ្រាត្រ) ហក់​ដល់ ៦ ៨៥៨,៦១ ដុល្លារ (ម៉ោង ១ ព្រឹក​ក្នុង​ទីក្រុង​ឡុងដុង)។ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​ចុះ​ផ្សាយ​ចេញ​ពី​គេហទំព័រ CoinDesk។

ជា​លើក​ដំបូង​ដែល​តម្លៃ Bitcoin កើន​ហួស ៦ ៨០០ ដុល្លារ​រាប់​តាំង​ពី​ថ្ងៃ​ទី ៧ សីហា ដោយ​ហេតុផល​នៃ​ការ​កើនឡើង​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​នៅ​ឡើយ ប៉ុន្តែ​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​ម៉ោង ១១ ២០ នាទី​ព្រឹក ក៏​ស្រាប់​តែ​ចុះ​មក​សល់​ត្រឹម ៦ ៦៧៥,៦១ ដុល្លារ​វិញ ពោល​គឺ​ក្នុង​រយៈ​ពេល ២៤ ម៉ោង​កើន​បាន ៣ ភាគរយ។

តម្លៃ​នេះ​នៅ​តែ​ធ្លាក់​ចុះ ៦៦ ភាគរយ​ធៀប​នឹង​តម្លៃ​កំណត់​ត្រា ១ ឯកតា​លក់​បាន ២០ ០០០ ដុល្លារ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ ២០១៧។ សប្តាហ៍​មុន Bitcoin និង​ដៃ​គូ​សំខាន់​បំផុត Ether ក៏​ដូច​ជា XRP បាន​មាន​ការ​កើន​ឡើង​យឺត​បំផុត ខណៈ​អ្នក​វិភាគ​ហ៊ាន​និយាយ​ថា​ដោយសារ​គណៈកម្មាធិការ​មូលប័ត្រ​មាន​បំណង​ចង់​ពន្យារពេល​សេចក្តី​សម្រេច​លើ​ការ​ស្នើ​ទិញ​រូបិយវត្ថុ ETF។

ស្រប​ពេល Ether បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Ethereum កើន​ត្រឹម ១,៥ ភាគរយ​មក​នៅ​តម្លៃ ២៨៦,២០ ដុល្លារ នា​ម៉ោង ១១ ២០ នាទី​ព្រឹក មិន​ខុស​ពី XRP កើន​បាន ២ ភាគរយ​ក្នុង​តម្លៃ ៣៤ សេន នេះ​ផ្អែក​តាម​ប្រភព​ដដែល CoinDesk។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់