• 2018-08-19 01:55:00
  • ព័ត៌មាន

ចោរ​ចិត្ត​ស្លុយ ចូល​ប្លន់​យក iPhone ២០ គ្រឿង​តម្លៃ ២០,០០០ ដុល្លារ(មាន​វីដេអូ)

  • 2018-08-19 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពីពេល​ថ្មី​នេះៗ មាន​ករណី​ចូលប្លន់​ដល់ Apple Store នៅ​ហាង Roseville Galleria ក្នុង​រដ្ឋ​កាលីហ្វាញា សហរដ្ឋ​អាមេរិក យក​បាន iPhoneនិង​កុំព្យូទ័រ​ដែល​មាន​​តម្លៃ​សរុប​ជាង ២០,០០០ ដុល្លារ។

រូបចោរ​ដែល​ថត​បាន​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព

​យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​មាន​បុរស​សម្បុរ​ខ្មៅ​បួន​នាក់ ស្លៀក​ពាក់​បែប Swage (ដូច​រូប)ដើរ​សំដៅ​មក​ហាង រួច​ធ្វើ​សកម្មភាព​ប្លន់​ភ្លាមៗ ខណៈ​ដែល​អតិថិជន​ឈូរ​ឈរ​កំពុង​តេស្ត​និង​ដើរ​រក​មើល​ទំនិញ​ដែល​ពូក​គេ​ចង់​បាន។

អ្នក​គ្រប់​គ្រង​ហាង​ដដែល​បាន​បន្ថែម​ថា ពួក​គេ​យក​បាន​កាស iPhone ជាង ២០ ទូរសព្ទ iPhone, iPad mini, iPad Air និង Macbook Pro ជាង ៥ គ្រឿង​ទៀត​សរុប​តម្លៃ​ប្រមាណ​ជា ២០,០០០ ដុល្លារ។

កាល​ពី​មួយ​ខែ​មុន ក៏​មាន​ករណី​ស្រដៀង​គ្នា​នេះ​ដែរ គឺ​ចោរ​បាន​ចូល​ប្លន់​ដល់ Apple Store នៅ​ហាង Fresnoរដ្ឋ​កាលីហ្វាញា ដែល​មាន​តម្លៃ​សរុប​ដល់​ទៅ​ជាង ២៧,០០០ ដុល្លារ៕

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

អាន​អត្ថបទ​បន្ត៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ រក្សា

មតិយោបល់