• 2018-08-16 03:12:12
  • ហាងឆេងផលិតផល

Prius ០១០ រាង​ឡើង​អ៊ែម​ តែ​តម្លៃ​វិញ​ក៏​កប់​ដែរ

  • 2018-08-16 03:12:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Prius ជា​ប្រភេទ​ឡាន Hybrid ដែល​កំពុង​មាន​ភាព​ពេញ​និយម​ជិះ​ក្នុង​ស្រុក​នា​ពេល​បច្ចុប្បន្ន ក្រៅ​ពី Lexus, Highlander ឬ Camry បាឡែន ជា​ដើម។

ចំពោះ​ស៊េរី​ឆ្នាំ​ដែល​ដែល​កំពុង​មាន​ទីផ្សារ​ខ្ពស់មាន​ចាប់​ពី​ស៊េរី​ឆ្នាំ ២០០៤ ដល់ ២០០៧ មាន​អ្នក​ប្រើ​ប្រាស់ និង​ឈ្មួញ​យក​មក​លក់​ច្រើន ដែល​មាន​តម្លៃ​ចន្លោះ​ពី ១ ០០០០ ទៅ ១ ៥០០០ ដុល្លារ។

ដោយ​ឡែក​ចំពោះ Prius ស៊េរីឆ្នាំ២០១០ ឡើង​ពុំ​សូវ​មាន​ទីផ្សារ​ច្រើន​ទេ ដោយ​សារ​មាន​តម្លៃ​ថ្លៃ បូក​រួម​ជា​មួយ​ពន្ធ​នាំ​ចូល​ខ្ពស់​ជាហេតុ​ធ្វើ​ឲ្យ​ឈ្មួញ​ពុំ​សូវ​នាំ​យក​ស៊េរី​នេះ​មក​លក់​នៅ​លើ​ទី​ផ្សារ។

បើ​តាម​ប្រភព​ពី​ឃ្លាំង​លក់​ឡាន 288 Garage Prius ស៊េរី​ឆ្នាំ​ ២០១០ មួយ​ទឹក​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​បច្ចុប្បន្ន​មាន​តម្លៃ​ប្រមាណ​ជា ២ ៥៥០០ ដុល្លារ

ចំណុច​ពិសេសៗ​លើ​ Prius ស៊េរី​ឆ្នាំ​ ២០១០ មាន

  • មុខងារ​លាង​សម្អាត​អំពូល​ខាង​មុខ
  • Sensor ជំនួយ​ពេល​ចូល​ចត
  • ប្រព័ន្ធ​​បំពង​សំឡេង​ JBL កម្រិត​ Premium និង​
  • កៅអី​តៃកុង​អាច​​សារ៉េ​បាន​ដោយ​ប៊ូតុង​ស្វ័យប្រវត្តិ។

លក្ខណៈ​បច្ចេកទេស

  • Toyota Prius ឆ្នាំ​ ២០១០ មាន​ម៉ាស៊ីន​ចំណុះ​ ១,៨ លីត្រ មាន​ស៊ីឡាំង​ ៤ បន្ថែម​ជា​មួយ​នឹង​ម៉ូទ័រ​អគ្គិសនី​ អាច​​ជួយ​ឲ្យ​ប្រព័ន្ធ​ Hybrid អាច​បង្កើន​កម្លាំង​សរុប​បាន ១៣៤ សេះ។

  • កម្រិត​ស៊ី​សាំង​បើក​បរ​ក្នុង​ក្រុង​ ១០០ គ.ម ស៊ី​សាំង​ ៤,៦ លីត្រ និង​បើក​ផ្លូវ​ឆ្ងាយ​ ១០០ គីឡូម៉ែត្រ​ស៊ីសាំង​ ៤,៩ លីត្រ។

រូបភាពផ្ដល់ដោយ៖ ឃ្លាំងលក់ឡាន 288 Garage។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់